អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​វប្បធម៌​សន្ទនា អាច​នាំ​យក​សេរីភាព​ឲ្យ​សកម្មជន​បក្ស​ប្រឆាំង​ទាំង​១១​រូប​បាន​ដែរ​ឫ​ទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មក​ដល់​ពេល​នេះ គឺ​ជា​ថ្ងៃ​ទី​៧​ហើយ​ ដែល​សកម្មជន​គណបក្ស​សង្រ្គោះ​ជាតិ​ទាំង​១១​រូប​ត្រូវ​បាន​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។ ចំណែក​គណបក្ស​ប្រឆាំង​នៅ​មិន​ទាន់​រក​ឃើញ​ដំណោះស្រាយ​ណា​មួយ​ ដើម្បី​ឈាន​ដល់​ការ​ដោះលែង​សកម្មជន​ទាំង​នោះ​ទេ ក្រៅ​ពី​គ្រោង​ទៅ​សួរ​សុខ​ទុក្ខ​ពួកគេ​នៅ​ព្រឹក​ថ្ងៃ​នេះ។ ទោះ​យ៉ាង​ណា គណបក្ស​សង្រ្គោះជាតិ​បាន​អះអាង​ថា សកម្មជន​របស់​ខ្លួន​នឹង​ត្រូវ​ដោះលែង​តាម​រយៈ​ការ​សម្រប​សម្រួល​ផ្នែក​នយោបាយ​ ប៉ុន្តែ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​បញ្ជាក់​ថា មាន​សង្ឃឹម​តិត​តួច​បំផុត។ ដូច្នេះ​តើ​វប្បធម៌​សន្ទនា​អាច​ជួយ​ដល់​សកម្មជន​បក្ស​ប្រឆាំង​ទាំង​នេះ​បាន​ដែរ​ឫ​យ៉ាង​ណា?

លោក​ មាជ សុវណ្ណារ៉ា ​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​១១​រូប​ផ្សេតទៀត ​ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។​
លោក​ មាជ សុវណ្ណារ៉ា ​សកម្មជន​មួយ​រូប​ក្នុង​ចំណោម​សកម្មជន​ទាំង​១១​រូប​ផ្សេតទៀត ​ដែល​​ត្រូវ​​បាន​​តុលាការ​ក្រុង​ភ្នំពេញ​កាត់​ទោស​ដាក់​ពន្ធនាគារ។​ RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ