អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិល​មាន​ជំនឿ​តិចតួច​លើ​កំណែរ​ទម្រង់​ច្បាប់​បោះឆ្នោត​ថ្មី​ ខណៈ​លទ្ធផល​ពិស្តា​មិនទាន់​ត្រូវ​បាន​បង្ហាញ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង្គការ​សង្គមស៊ីវិល​ដែល​ធ្វើការ​លើ​ការបោះឆ្នោត​នៅ​កម្ពុជា កំពុង​បន្ត​អង្កេត​យ៉ាង​យកចិត្តទុកដាក់ ទៅលើ​លទ្ធផល​នៃ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់ ស្តីពី ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ដែល​ភាគី​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះជាតិ ទើបតែ​បានសម្រេច​បញ្ចប់​នូវ​រាល់​បញ្ហា​ខ្វែងគំនិត​គ្នា​កាលពី​ថ្ងៃទី​២៨​ខែកុម្ភៈ។ ប៉ុន្តែ​ទោះបីជា​លទ្ធផល​លំអិត​នៃ​ការ​ខ្វែង​គំនិត​គ្នា​ទាំង១៥ចំណុច នៅ​មិនទាន់​ត្រូវបាន​បង្ហាញ​ដែល​នាំ​អោយ​មាន​មន្ទិល​សង្ស័យ​ក្តី​ ក៍​ក្រុម​អង្គការ​សង្គមស៊ីវិល មិនទាន់មាន​ជំនឿ​១០០ភាគរយ លើ​ច្បាប់​ថ្មី​ស្តីពី​ការបោះឆ្នោត​នេះ​ទេ។ ចំណែកឯ​លោក សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​សរសេរ​នៅលើ​ទំព័រ​Facebookរបស់​លោក​ថា ការ​ប្រជុំ​បញ្ចប់​នូវ​រាល់​បញ្ហា​ខ្វែងគំនិត​គ្នា កាលពី​ថ្ងៃទី២៨កុម្ភៈ គឺជា​ជំហាន​នយោបាយ​ចុងក្រោយ ឆ្ពោះទៅកាន់​ការអនុម័ត​ដោយ​រដ្ឋសភា ប៉ុន្តែ​គេ​ត្រូវ​រងចាំ​សិក្ខាសាលា​ថ្នាក់ជាតិ​មួយទៀត៕

ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ចរចា​កម្រិត​បច្ចេក​ទេស ​ដើម្បី​កែ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ នៅថ្ងៃទី ១៧ វិច្ឆិកា ២០១៤។
ប្រធាន​ក្រុម​ការងារ​ខាង​គណបក្ស​ប្រជា​ជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រជុំ​ចរចា​កម្រិត​បច្ចេក​ទេស ​ដើម្បី​កែ​ច្បាប់​ស្តី​ពី​ការ​រៀប​ចំ ​និង​ការ​ប្រព្រឹត្តិ​ទៅ​នៃ​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត​ នៅថ្ងៃទី ១៧ វិច្ឆិកា ២០១៤។ @RFI/ Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ