អានតួអត្ថបទ
កម្ពុជា

បក្ស​សង្គ្រោះ​ជាតិ​ថា មិន​នៅ​ពី​ក្រោយ​ការ​ចេញ​សេចក្ដី​ថ្លែង​ការណ៍​របស់​សកម្មជន​លោក​ លី ពឿង

មួយ​ថ្ងៃ​បន្ទាប់​ពី​មាន​ប្រតិកម្ម​របស់ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី ២៨​កុម្ភៈ​នេះ បាន​ប្រកាស​ជា​សាធារណៈ​ថា ខ្លួន​មិន​បាន​អនុញ្ញាត ​ឬ​ណែ​នាំ​ឲ្យ​ លោក លី ពឿង ប្រធាន​សាខា​គណបក្ស​សង្រ្គោះ​ជាតិ នៅ​ទីក្រុង​ឡីយ៉ុង ប្រទេស​បារាំង ធ្វើ​សេចក្ដី​ថ្លែងការណ៍​ឬ​សេចក្ដី​អំពាវនាវ​ក្នុង​នាម​គណបក្ស​នោះ​ទេ។ លោក លី ពឿង ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចោទ​ប្រកាន់​ថា បាន​ជេរ​ប្រមាថ និង​ចោទ​ប្រកាន់​ជា​សា​ធារណៈ ដល់​រាជរដ្ឋា​ភិបាល ដែល​ដឹក​នាំ​ដោយ​គណបកុ្ស​ប្រជាជន​កម្ពុជា កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ កន្លង​ទៅ។ បញ្ហា​របស់​លោក លី ពឿង នេះ​បាន​ធ្វើ​ឲ្យ​គណបក្ស​កាន់​អំណាច​ទាម​ទារ គណបក្ស​សង្គ្រោះ​ជាតិ​ពន្យល់​ឱ្យ​បាន​ច្បាស់​លាស់​ចំពោះ​សេចក្តី​អំពាវនាវនេះ និង​ត្រូវ​សុំ​ទោស​រាជរដ្ឋា​ភិបាល។

បក្ស​សង្គ្រោះ​​ជាតិ​​ថា មិន​​នៅ​​ពី​​ក្រោយ​​ការ​​ចេញ​​សេចក្ដី​​ថ្លែង​ការណ៍​​របស់​​សកម្មជន​​លោក​ លី ពឿង
បក្ស​សង្គ្រោះ​​ជាតិ​​ថា មិន​​នៅ​​ពី​​ក្រោយ​​ការ​​ចេញ​​សេចក្ដី​​ថ្លែង​ការណ៍​​របស់​​សកម្មជន​​លោក​ លី ពឿង
ផ្សាយពាណិជ្ជកម្ម

ប្រឈម​បញ្ហា​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​អះ​អាង​ថា មិន​ទទួល​ខុស​ត្រូវ​ចំពោះ​សកម្មភាព​ឬ​ទង្វើ​របស់​បុគ្គល​ណា ដែល​បាន​ប្រព្រឹត្ត​ផ្ទុយ​ពី​គោលការណ៍​គណបក្ស​ឡើយ​។ គោលការណ៍​គណបក្ស​សង្គ្រោះ​ជាតិ ជៀស​វាង​ដាច់​ខាត​នូវ​ការ​ជេរ​ប្រមាថ ប្រើ​ពាក្យ​អសុរោះ មួល​បង្កាច់ គម្រាម​កំហែង​ដល់​អ្នក​ដទៃ។ ហើយ​គណបក្ស​បាន​ធ្វើ​សេចក្ដី​ណែនាំ​ឲ្យ​ថ្នាក់​ដឹកនាំ និង សមាជិក​គណបក្ស​គ្រប់​លំដាប់​ថ្នាក់​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​គោរព​នូវ​គោលការណ៍។

នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ដដែល​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ក៏​បាន​ថ្កោល​ទោស​ជន​ទាំង​ឡាយ​ណា​ដែល​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​គោលការណ៍​បក្ស។ បើ​មិន​ដូច្នោះ​ទេ​បុគ្គល​នោះ​ត្រូវ​ទទួល​ខុស​ត្រូវ​ដោយ​ខ្លួន​ឯង​ចំពោះ​ទង្វើ​ដែល​បាន​ធ្វើ​នោះ​។

សូម​បញ្ជាក់​ថា បន្ថែម​ពី​លើ​សេចក្ដី​ថ្លែងការណ៍​របស់​គណបក្ស​សង្គ្រោះ​ជាតិ​នោះ លោក​លី ពឿង បាន​គូស​បញ្ជាក់​ថា រាល់​ពាក្យ​ពេជន៍ ដែល​លោក​បាន​ថ្លែង​សុន្ទរកថា កាល​ពី​ថ្ងៃ​ទី ២៥ កុម្ភៈ​កន្លង​ទៅ​នៅ​ក្នុង​ពិធី​ជប់លៀង​ជួប​ជុំ សមាជិក​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ក្នុង​ទី​ក្រុង លីយ៉ុង ប្រទេស​បារាំង នោះ គឺ​លោក​ជា​អ្នក​ទទួល​ខុស​ត្រូវ​តែ​ម្នាក់​ឯង ។ គ្មាន​ទាក់​ទង​ជាមួយ​នឹង​អ្នក​ដទៃ​ផ្សេង​ទៀត​នោះ​ឡើយ។

នៅ​ក្នុង​វីដេអូ​ខ្លី ដែល​មាន​អត្ថន័យ​រួម​ថា «សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង» របស់​លោក លី ពឿង ដែល​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេស​ប៊ុក​ជា​សារធារណៈ​នៅ​យប់​ថ្ងៃ​ទី​ ២៧ កុម្ភៈ ក៏​បាន​ចេញ​មុខ​ការពារ លោក ទួត ឃឿត អ្នក​តំណាង​រាស្រ្ត​មណ្ឌល​ខេត្ត​ព្រៃវែង​ដែរ។ លោក ទួត ឃឿត ដែល​ត្រូវ​បាន​គណបក្ស​ប្រជាជន​កម្ពុជា​ចាត់​ទុក​ថា​បាន​ចូល​រួម​ចំណែក​ជាមួយ​លោក​លី ពឿង ក្នុង​ជេរ​ប្រមាថ និង​ចោទ​ប្រកាន់​ជា​សាធារណៈ ដល់​រាជរដ្ឋា​ភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ