បទយកការណ៍
មានកន្លែងផ្តល់ប្រឹក្សាពីការទទួលបានអាហារូបករណ៍ទៅសិក្សាក្រៅប្រទេស ដោយឥតគិតប្រាក់
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១៤
ប្រាកដណាស់មានសិស្ស និសិ្សតជាច្រើននាក់ ដែលមានបំណងចេញទៅសិក្សានៅក្រៅប្រទេសតាមរយៈកម្មវិធីអាហារូបករណ៍។ ប៉ុន្តែការទទួលបានព័ត៌មាន និងរបៀបរបបទទួលបានអាហារូបករណ៍ គឺរឿងលំបាកមួយ បើសិនជាមិនធ្លាប់មានបទពិសោធន៍នោះ។ មជ្ឈមណ្ឌលសិក្សានៅក្រៅប្រទេស របស់វិទ្យាស្ថានអន្តរជាតិកម្ពុជា អាស៊ាន ជាកន្លែងប្រមូលផ្តុំព័ត៌មានអាហារូបករណ៍ ហើយផ្តល់ការប្រឹក្សា ដោយមិនគិតប្រាក់ពីរឿងនេះដល់យុវជនទៀត។