អានតួអត្ថបទ
កម្ពុជា

លោក ហ៊ុន សែន​សង្ឃឹម​ថា​រដ្ឋ​មន្រ្តី​ក្រសួង​សាធារណការ​ថ្មី​នឹង​ជួយ​ដោះស្រាយ​បញ្ហា​ឈឺក្បាល​របស់​លោក

អស់​រយៈ​ពេល​ជិត​កន្លះ​ឆ្នាំ​មក​ហើយ​ ដែល​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ឈឺក្បាល​ដោយសារ​តែ​បញ្ហា​របស់​ក្រសួង​ សាធារណការ និង​ដឹក​ជញ្ជូន។ លោក​បាន​ទទូច​ឲ្យ​លោក​រដ្ឋមន្ត្រី​ថ្មី​ធ្វើ​យ៉ាង​ណា​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​សាធារណការ​នេះ​ឲ្យ​បាន ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​រអូរទាំ​និង​ធុញ​ទ្រាន់​តទៅ​ទៀត។ លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ថ្លែង​យ៉ាង​ដូច្នេះ​នៅ​ក្នុង​ឱកាស​បើក​សម្ពោធ​អគារ​រដ្ឋបាល​សាលា​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃ​អង្គារ ទី៥ មេសា​នេះ។ ហើយ​លោក​ទេសរដ្ឋ​មន្ត្រី​ស៊ុន ចាន់ថុល ក៏​នឹង​ផ្ទេរ​ទៅ​កាន់​តំណែង​ថ្មី នៅ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជំនួស​លោក​រដ្ឋ​មន្ត្រី​ត្រាំ អ៊ីវតឹក នៅថ្ងៃទី ៦ មេសា​ស្អែក​នេះ​ផង​ដែរ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន RFI/ Siv Channa
ផ្សាយពាណិជ្ជកម្ម

លោក​ទេស​រដ្ឋ​មន្ត្រី​ស៊ុន ចាន់ថុល បាន​ប្រកាស​ប្តេជ្ញា​ថា​លោក​នឹង​ប្រឹង​អស់​ពី​កម្លាំង​កាយ​ចិត្ត​ធ្វើ​កំណែ​ទម្រង់​នៅ​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ឲ្យ​បាន​ល្អ​ប្រសើរ​ឡើង ដែល​ក្នុង​នោះ​រួម​មាន​ការ​ចេញ​ប័ណ្ណ​បើកបរ ការ​កសាង​ផ្លូវ​ថ្នល់ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ការ​ដឹក​ជញ្ជូន​មាន​តម្លៃ​ទាប​បំផុត​តាម​ដែល​អាច​ធ្វើ​បាន ដើម្បី​ទាក់​ទាញ​វិនិយោគិន និង​ភ្ញៀវ​ទេសចរ​ជា​ដើម។

លោក​ស៊ុន ចាន់ថុល ក៏​ធ្លាប់​បាន​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​ផង​ដែរ​កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន​ ហើយ​លោក​បាន​ចេញ​ពី​ក្រសួង​នោះ​នៅ​ឆ្នាំ​២០០៨។ លោក​ក៏​បាន​សំណូមពរ​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​អស់​ទុក​ពេល​វេលា​ឲ្យ​លោក​បន្តិច ហើយ​កុំ​មាន​ការ​ព្រួយ​បារម្ភ​អី ព្រោះ​ថា​លោក​ក៏​មាន​ជំនាញ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​អស់​ទាំង​នេះ​ផង​ដែរ។

សូម​រំលឹក​ជូន​ថា លោក​ស៊ុន ចាន់ថុល គឺ​ជា​រដ្ឋ​មន្ត្រី​មួយ​រូប​ដែល​ល្បី​ឈ្មោះ​ ខាង​ធ្វើ​កំណែ​ទម្រង់​ស៊ី​ជម្រៅ និង​ចូលរួម​កាត់​បន្ថយ អំពើ​ពុក​រលួយ​នៅ​ក្រសួង​ពាណិជ្ជកម្ម​តាម​រយៈ​ពេល​ការ​បង្កើត​ការ​ចុះ​បញ្ជី​ពាណិជ្ជកម្ម​តាម​រយៈ​ប្រព័ន្ធ​អនឡាញ ​និង​ការ​ជ្រើសរើស​មន្ត្រី​បម្រើ​ការងារ​នៅ​ក្នុង​ក្រសួង​ជា​ដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ