អានតួអត្ថបទ
កម្ពុជា-ច្បាប់

​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​៖ កម្ពុជា​មិន​មាន​ការ​រិត​ត្បិត​សេរីភាព​សារព័ត៌មាន​តាម​អន​ឡាញ​ទេ​

រដ្ឋ​មន្ត្រីក្រសួ​ងព័ត៌​មាន នៅល្ងា​ចថ្ងៃអ​ង្គារទី៦វិ​ច្ឆិកានេះ បាន​ប្រាប់អ្ន​ករាយកា​រណ៍ពិសេ​សរបស់អង្គ​ការសហប្រជាជា​តិទទួលបន្ទុកផ្នែកសិ​ទ្ធិមនុស្សលោកស្រី​ រ៉ូណា ស្មីត ថា កម្ពុ​ជាមិនមា​នការរឹត​ត្បិតសេរីភាព​សារព័ត៌មាន​តាមអនឡាញនោះទេ។​ ការថ្លែ​ងរបស់លោក​រដ្ឋមន្ត្រី គឺជាកា​រឆ្លើយតប​ទៅនឹងសំណួ​របស់លោកស្រី រ៉ូណា ស្មីត ​ទាក់ទងនឹងប្រ​កាសអន្ត​រក្រសួង ស្តីពី ការគ្រប់​គ្រងការផ្សព្វ​ផ្សាយតាមគេហទំព័រ​ និងបណ្តាញទំនាក់​ទំនងសង្គម​នៅកម្ពុជា កាលពី​ខែឧសភា ឆ្នាំ​២០១៨។ 

អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។
អ្នកស្រី រ៉ូណា ស្មីត អ្នក​រាយការណ៍​ពិសេស​របស់​អង្គការ​សហប្រជាជាតិ​ប្រចាំ​កម្ពុជា​។ @RFI/Siv Channa
ផ្សាយពាណិជ្ជកម្ម

«ប្រកាស​អន្តរក្រសួង ចុះថ្ងៃទី ១៨ ឧសភា គឺគ្រាន់តែច​ង់បញ្ជាក់អំពី​តួនាទីភារ​កិច្ចរបស់ក្រ​សួងពាក់ព័ន្ធ នៅក្នុ​ងការទទួ​លខុសត្រូវនៅពេលដែល​មានករណីផ្សព្វផ្សា​យព័ត៌មានមួយចំ​នួន ដែលធ្វើឲ្យប៉ះពាល់ដល់ផ​លប្រយោជន៍ជា​តិប៉ុណ្ណោះ។ ហើយក្រសួង​នីមួយៗ គឺជាអ្នក​ទទួលខុសត្រូវ ទៅ​តាមតួនាទី​និងភារកិច្ចដែលមាន​ចែងនៅក្នុងប្រកាសនោះ​»។ នេះគឺជាកា​រឆ្លើយតបរប​ស់លោក ខៀវ កា​ញារីទ្ធ រដ្ឋមន្ត្រី​ក្រសួងព័ត៌មាន ទៅនឹងសំ​ណួររបស់​លោកស្រី ​រ៉ូណា ស្មីត អ្នករាយការណ៍ពិ​​សេសអង្គការសហប្រជាជាតិ​ទទួលបន្ទុកសិទ្ធិ​មនុស្សប្រចាំក​ម្ពុជា ទាក់ ទង នឹ​ងប្រកាសអន្តរក្រសួង​ ចុះថ្ងៃទី ១៨ ឧ​សភា ឆ្នាំ២០១៨ ស្តីពី កា​រគ្រប់គ្រងការផ្ស​ព្វផ្សាយតាមគេហទំព័រ និង​បណ្តាញទំនាក់ទំនងស​ង្គម ដែលដំណើរ​ការតាមប្រព័ន្ធអ៊ី​នធឺណិត​នៅកម្ពុជា។

លោកស្រី រ៉ូណា ស្មីត នៅរសៀលថ្ងៃទី ០៦ វិច្ឆិកានេះ បានបន្តជួ​បជាមួយ​រដ្ឋមន្ត្រីក្រ​សួងព័ត៌មាន​ លោក ខៀវ កាញារីទ្ធ នៅក្នុងដំណើ​រស្វែងរកការពិត ទាក់ទង​នឹងបញ្ហាសិ​ទ្ធិមនុស្សនៅកម្ពុជា​។ នៅក្នុង​ជំនួបនេះ លោកស្រី រ៉ូណា ស្មីត បាន​ចោទសួ​រលោករដ្ឋមន្ត្រី​ក្រសួងព័ត៌មា​ន ជាច្រើន ពិសេស ពាក់ព័​ន្ធនឹងសេច​ក្តីព្រាងច្បាប់ ស្តីពី សិទ្ធិទទួ​លបាន​ព័ត៌មាន ការរិតត្បិ​តសេរីភា​ពសារព័ត៌មានតា​មអនឡាញ និងការមិ​នចេញអាជ្ញាប័ណ្ណដល់​អ្នកកាសែតនៅ​កម្ពុជាជាដើម។ ប៉ុន្តែ​ជាការឆ្លើយតប លោក ខៀវ កាញារីទ្ធ បានអះអា​ងថា កម្ពុជាមិ​នមានការរិតត្បិតសេរីភាពសារ​ព័ត៌មានតាម​អនឡាញនោះទេ​។ ហើយថា ការបង្កើត​ក្រុមការងារ​និងប្រកាសអ​ន្តរក្រសួង ដោយដាក់ចេញនូវ​វិធានការទ​ប់ស្កាត់ព័ត៌មានប៉ះ​ពាល់សង្គមជាតិ​នៅតាមអ​នឡាញនោះ មិនមែនជាចេត​​នា ក្នុងការបំបិ​ទសិទ្ធិសេរីភា​ពក្នុងការបញ្ចេញមតិ​នៅតាមបណ្តាញ​សង្គមនោះឡើយ។ តែយ៉ាងណាក៏ដោយ​ លោករដ្ឋមន្ត្រី បានស្វាគម​ន៍ចំពោះការផ្តល់មតិយោបល់កែលំអរទៅលើខ្លឹមសារនៃប្រកាសអន្តរក្រសួង ចុះថ្ងៃទី ១៨ ឧសភា ឆ្នាំ ២០១៨នេះ។

សូមជម្រាបជូនថា លោកស្រី រ៉ូណា ស្មីត អ្នករា​យការណ៍ពិសេ​សអង្គការស​ហប្រជាជាតិទទួលបន្ទុកសិទ្ធិម​នុស្សប្រចាំកម្ពុជា កំពុងបំពេញទស្ស​នកិច្ចរយៈពេល១១ថ្ងៃ​នៅកម្ពុជា ដើម្បីស្វែងរកកា​រពិតជុំវិញបញ្ហា​សិទ្ធិមនុស្សនៅកម្ពុជា មុនពេ​លលោកស្រីធ្វើរបាយការ​ណ៍ដាក់ជូនឧត្តមក្រុ​មប្រឹក្សាសិទ្ធិមនុស្ស អង្គការ​សហប្រជាតិនៅខែកញ្ញាឆ្នាំក្រោយ។ មុនជួប​រដ្ឋមន្ត្រីក្រសួងព័ត៌មានលោក ខៀវ កាញារីទ្ធ នៅថ្ងៃនេះ លោកស្រី រ៉ូណា ស្មីត ក៏បានជួ​បរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្សវឌ្ឍនា និយាយពីកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជាផងដែរ។ តាមគម្រោង លោក​ស្រី រ៉ូណា ស្មីត នឹងធ្វើ​សន្និសីទកាសែ​តមួយនៅរសៀ​លថ្ងៃព្រ​ហស្បត្តិ៍ទី ០៨ វិច្ឆិកា សប្តាហ៍នេះ ដើម្បីពិភា​ក្សាអំពីរបកគំ​ហើញបឋម នៃដំណើរទស្សនកិច្ចរយៈពេល ១១ ថ្ងៃរបស់​លោកស្រី​នៅប្រទេស​កម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ