អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទិដ្ឋភាព​បោះឆ្នោត​ភូមា ​ជំរុញ​មេបក្ស​ប្រឆាំង​កម្ពុជា​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ឆ្នាំ​២០១៨​

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​បោះឆ្នោត​នៅ​ក្នុង​ប្រទេស​ភូមា ​កំពុង​ធ្វើ​ឲ្យ​រំជើប​រំជួល​ទាំង​នៅ​ក្នុង​សង្គ​ម​ និង​ឆាក​នយោបាយ​កម្ពុជា។ ​អ្ន​កតាមដាន​នយោបាយ ​និង​អ្នក​នយោបាយ​ខ្មែរ​ផ្ទាល់​តែ​ម្តង​ បាន​ជជែក​គ្នាឥ​ត​ឈប់ឈរ ​និង​ចាំ​អ៊ុត​មើល​លទ្ធផល​ផ្លូវ​ការ​នៃ​ការ​បោះឆ្នោត​នោះ។ ​ដោយ​ឡែក​ លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​សង្រ្គោះ​ជាតិ​ កាល​ពីម្សិលមិញ​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្ទេរ​អំណាច​ដោយ​សន្តិវិធី​នៅ​ក្នុង​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨។ ​ជា​ការ​បោះឆ្នោត​ ដែល​លោក​សម រង្ស៊ី​ តែង​តែ​លើក​ឡើង​ជា​រឿយ​ៗ​ថា​ គណបក្ស​ប្រឆាំង​នឹង​ឈ្នះ។ ​អ្នកនាំពាក្យ​គណបក្ស​កាន់​អំណាច ​បាន​ចាត់​ការ​លើក​ឡើង​នេះ​ថា​ គឺ​ជា​ការ​ស្រមើល​ស្រមៃ​ ហើយ​ថា​ ការ​ផ្ទេរ​អំណាច ​គឺ​ធ្វើ​ឡើង​តាម​ច្បាប់។​

លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​
លោក​សម រង្ស៊ី ​ប្រធាន​គណបក្ស​​សង្រ្គោះ​​ជាតិ​ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ