អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ទប់ស្កាត់កូវីដ-១៩៖ តើកម្ពុជានឹងចាយថវិកាត្រៀមពី៨រយទៅ២ពាន់លានដុល្លារទៅលើវិស័យណាខ្លះ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិល​មិញ លោក​នាយក​រដ្ឋ​មន្រ្តី​ហ៊ុន សែន បាន​ប្រកាស​ត្រៀម​ថវិកា​ប្រមាណ​ពី៨រយ ដល់ទៅ​២ពាន់​លាន​ដុល្លារ​អាមេរិក ដើម្បី​សង្រ្គោះ​សេដ្ឋកិច្ច​កម្ពុជា​ដែល​រង​ប៉ះ​ពាល់​ដោយ​សារ​តែ​ការ​រីក​រាល​ដាល​នៃ​មេរោគ​កូវីដ-១៩ នៅ​រយៈ​ពេល​ខាង​មុខ​។ កញ្ចប់​ថវិកា​នេះ មិន​ទាន់​ត្រូវ​បាន​រដ្ឋា​ភិបាល​កម្ពុជា​បង្ហាញ​ឱ្យ​ដឹង​ថា នឹង​បែង​ចែក​ទៅ​លើ​វិស័យ​ណា​ខ្លះ ហើយ​ក្នុង​ចំនួន​ប៉ុន្មានៗ​នោះ​ទេ​។ ប៉ុន្តែ មេ​ដឹក​នាំ​សហជីព​យល់​ឃើញ​ថា កញ្ចប់​ថវិកា​នេះ​គួរ​តែ​ចាយ​វាយ​ទៅ​លើ​បញ្ហា​កម្មករ​ដែល​ត្រូវ​ព្យួរ​ការងារ​។ ចំណែក អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​វិញ មើល​ឃើញ​ថា រដ្ឋា​ភិបាល​នឹង​ប្រើ​ប្រាស់​កញ្ចប់​ថវិកា​នេះ​លើ​វិស័យ​ដែល​រង​ប៉ះ​ពាល់​ខ្លាំង​ដូច​យ៉ាង វិស័យ​សុខា​ភិបាល និង វិស័យ​ទេសចរណ៍​។

លោក ​ហ៊ុន សែន
លោក ​ហ៊ុន សែន © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ