អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

មូលហេតុនៅពីក្រោយការមិនទាន់អាចចូលស្រុកវិញរបស់ពលរដ្ឋខ្មែរមួយចំនួននៅម៉ាឡេស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រជាពលរដ្ឋខ្មែរប្រមាណ១៤៣នាក់កំពុងជាប់នៅប្រទេសម៉ាឡេស៊ីនៅឡើយ ដោយមិនទាន់អាចមកកាន់ប្រទេសកម្ពុជាបាននោះទេ។ បន្ទាប់ស្ថានភាពហាក់ស្ងប់ស្ងាត់បន្តិច រដ្ឋាភិបាលកម្ពុជាបានសម្រេចអនុញ្ញាតឱ្យពួកគេវិលចូលស្រុកវិញ។ ប៉ុន្តែ​មុននឹងចូលស្រុកបាន ប្រជាពលរដ្ឋខ្មែរនៅម៉ាឡេស៊ីត្រូវមានលិខិតបញ្ជាក់ពីអាជ្ញាធរម៉ាឡេស៊ីថា មិនមានផ្ទុកជំងឺកូវីដ-១៩ជាមុនសិន ហើយមកដល់កម្ពុជាត្រូវធ្វើតេស្តរជំងឺនេះជាថ្មី និង ត្រូវធ្វើចត្តាឡីស័កតាមការណែនាំរបស់ក្រសួងសុខាភិបាល។ ទោះជាយ៉ាងណាក៏ដោយ មកពេលនេះប្រជាពលរដ្ឋទាំងនោះនៅតែមិនទាន់អាចវិលចូលស្រុកបាននៅឡើយ។ តើអ្វីជាមូលហេតុពិតប្រាកដ? 

© @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ