អានតួអត្ថបទ
បទសម្ភាស

លោក វ៉ា គឹមហុង៖ តំបន់​ដែល​វៀតណាម​ចូល​មក​បោះតង់ មាន​លក្ខណៈ​ស្មុគស្មាញ​ទាំង​លក្ខណៈ​បច្ចេកទេស​និង​ផ្លូវ​ច្បាប់

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ RFI ថ្ងៃ​នេះ គឺ​លោក វ៉ា គឹមហុង ទេសរដ្ឋមន្ដ្រី​ទទួល​បន្ទុក​កិច្ចការ​ព្រំដែន​កម្ពុជា​។ តាម​រយៈ​ក្បាល​មេក្រូ​របស់​វិទ្យុ​បារាំង​អន្ដរជាតិ លោក វ៉ា គឹមហុង បាន​ពន្យល់​ពីប្រវត្តិ​នៃ​តំបន់ដែល​យោធា​វៀតណាម​បាន​ចូល​មក​បោះ​តង់​នៅ​ក្នុង​ស្រុក​ចំនួន​ពីរ​នៃ​ខេត្ត​កណ្ដាល កាល​ពី​ថ្ងៃ​ទី​២៦​មេសា​ឆ្នាំ​២០២០​នោះ​ថា គឺ​ជា​តំបន់​ស្មុគស្មាញ​ទាំង​លក្ខណៈ​បច្ចេកទេស​និង​ផ្លូវ​ច្បាប់​។ ប៉ុន្តែ​យ៉ាង​ណា​ក៏​ដោយ បើ​តាម​លោក​ទេសរដ្ឋមន្ដ្រី បើទោះ​ក្នុង​ចេតនា​ណា​ក៏​ដោយ ភាគី​វៀតណាម​មិន​គួរ​មក​បោះ​តង់​នៅ​លើ​តំបន់​ដែល​មិន​ទាន់​ឯកភាព​គ្នា​នេះ​ទេ ដោយ​ត្រូវ​រក្សា​ស្ថានភាព​ដើម​ឲ្យ​នៅ​ដដែល​។ បើ​តាម​លោក​ វ៉ា គឹមហុង តំបន់​ដែល​យោធា​វៀតណាម​ចូល​មក​បោះ​តង់​នោះ គឺ​ជា​តំបន់​ដែល​នាយក​រដ្ឋ​មន្ដ្រី​នៃ​ប្រទេស​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ថា នឹង​ស្នើ​សុំ​ឲ្យ​ភាគី​បារាំង​ជួយ​ចម្លង​ផែនទី UTM ពី​ខ្នាត​១​លើ​១០០​ពាន់ មក​១​លើ​៥០​ពាន់​វិញ​។

លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥
លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ចម្រុះ​កិច្ចការ​ព្រំដែន​កម្ពុជា ផ្ដល់​បទ​សម្ភាស​ដល់​អ្នក​កាសែត ថ្ងៃ​ទី​០៨ ខែ​កក្កដា ឆ្នាំ​២០១៥ RFI/Siv Channa
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ