អានតួអត្ថបទ
បទសម្ភាស

លោក វិចទ័រ ហ្សូនា៖ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នៅរដូវក្តៅនេះ

ចុះផ្សាយ​នៅ​ថ្ងៃ៖

អ្នក​ជំនាញ​ខាង​ថាមពល ​អះ​អាង​ថា ​នៅ​រដូវ​ក្តៅ​នេះ​ កម្ពុជា​មាន​លទ្ធភាព​ផ្គត់​ផ្គង់​អគ្គិសនី​បាន​គ្រប់​គ្រាន់​ ខណៈ​តម្រូវ​ការ​ប្រើ​ប្រាស់​កើន​ឡើង​៣០%​។​ ក្នុង​បទ​សម្ភាស​ជាមួយ​វិទ្យុ​បារាំង​អន្តរជាតិ​ RFI អនុរដ្ឋ​លេខាធិ​ការ​ ក្រសួង​រ៉ែ​ និង​ថាមពល ​លោក​ វិចទ័រ ​ហ្សូនា ​បញ្ជាក់​ថា ​រោង​ចក្រ​ផលិត​អគ្គិសនី​ដោយ​ប្រើ​ប្រេង​ខ្មៅ ​នៅ​ខេត្ត​កណ្តាល​នឹង​ផលិត​អគ្គិសនី​ដើម្បី​បំពេញ​ចន្លោះ​ខ្វះ​ខាត​។​ បើ​តាម​អនុរដ្ឋ​លេខាធិ​ការ​ ក្រសួង​រ៉ែ​ និង​ថាមពល  ​កម្ពុជា​មាន​លទ្ធភាព​ផលិត​អគ្គិសនី​ខ្លួន​ឯង​បាន​៧៥% ​ពោល​គឺត្រូវ​ការ​ទិញ​ពី​ប្រទេស​ជិត​ខាង​តែ​២៥%​ប៉ុណ្ណោះ ​ខណៈ​កម្ពុជា​ក៏​មាន​គម្រោង​លក់​អគ្គិសនី​ទៅ​ឲ្យ​សិង្ហ​បុរី​នៅ​ពេល​ខាង​មុខ​។

លោក វ៉ិចទ័រ ហ្សូនា៖ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នៅរដូវក្តៅនេះ
លោក វ៉ិចទ័រ ហ្សូនា៖ កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់នៅរដូវក្តៅនេះ © EDC
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ