អានតួអត្ថបទ
បទសម្ភាស

លោក ឃុន ថារ៉ូ៖«កម្មករកាត់ដេរសឹងតែ១០០%បានជំពាក់បំណុលឥណទានយ៉ាងតិច១កន្លែង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអង្គារ​នេះ មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ (សង់ត្រាល់) សម្ព័ន្ធ​សហជីព​កម្ពុជា និង​សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ បានរួមគ្នា​ចេញ​របាយការណ៍​មួយ​ដែល​មាន​ឈ្មោះថា «ធ្វើការ​រហូត​ជំពាក់បំណុល​វ័ណ្ឌក»។ លោក ឃុន ថារ៉ូ អ្នក​គ្រប់គ្រង​កម្មវិធី​នៃ​មជ្ឈ​មណ្ឌល​សង់ត្រាល់ ថ្លែងថា​ ការសិក្សា​លើស្ថានភាព​បំណុល​របស់​កម្មករ​នៅក្នុង​អំឡុង​ពេល​នៃការ​រាតត្បាត​កូវីដ១៩​នេះ ​គឺធ្វើឡើង​តែចំពោះ​កម្មករដែល​រោងចក្រកាត់ដេរ​សម្លៀក​បំពាក់​របស់ពួកគេ​ធ្វើការ​ ត្រូវបានព្យួរ។ តាម​លោក ឃុន ថារ៉ូ ​ក្នុង​ចំណោមកម្មករ​កាត់ដេរ ​ដែលក្រុមការងារ​របស់លោកបាន​ជួ​បសម្ភាសន៍​ចំនួន​១៦២​នាក់ គឺមានតែ​៤​នាក់​ប៉ុណ្ណោះ ដែលមិនបាន​ជំពាក់​បំណុល​ធនាគារ ​និង​មីក្រូ​ហិរញ្ញវត្ថុ។

លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលសង់ត្រាល់
លោក ឃុន ថារ៉ូ អ្នកគ្រប់គ្រងកម្មវិធីនៃមជ្ឈមណ្ឌលសង់ត្រាល់ © RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ