អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកឃ្លាំមើល៖ផ្ទេរការធ្វើសៀវភៅស្នាក់នៅនិងសៀវភៅគ្រួសារទៅថ្នាក់មូលដ្ឋានជារឿងល្អ តែត្រូវតាមដានឱ្យជាប់ជានិច្ច

ចុះផ្សាយ​នៅ​ថ្ងៃ៖

 ក្រសួង​មហាផ្ទៃ​កម្ពុជា​កាល​ពី​ដើម​ខែ​កក្កដា​នេះ​បាន​សម្រេច​ផ្ទេរ​សមត្ថកិច្ច​ជូន​ទៅ​នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​ឃុំ ​សង្កាត់​ ​ជា​អ្នក​ពិនិត្យ​ សម្រេច​ផ្តល់​សៀវភៅ​ស្នាក់​នៅ​ ទុតិយតា​សៀវភៅ​ស្នាក់​នៅ​ ​ការ​ប្រែ​ប្រួល​នៃ​សមាជិក​គ្រួសារ​ ការ​ផ្លាស់​ប្តូរ​ទី​លំ​នៅ ​និង​រាល់​ការ​កែ​តម្រូវ​ទិន្ន​ន័យ​ក្នុង​បញ្ជី​ស្នាក់​នៅ​ស្រប​តាម​ច្បាប់​កំណត់​។ ​កាល​ពី​ពេល​កន្លង​ទៅ ​កិច្ច​ការងារ​នេះ ​គឺ​ស្ថិត​នៅ​ក្នុង​ដៃ​អធិការ​នគរបាល​ក្រុង ​ស្រុក​ ខណ្ឌ​ជា​អ្នក​ធ្វើ។ ​អ្នក​ឃ្លាំ​មើល​បញ្ហា​សង្គម​ បាន​លើក​ឡើង​ថា ​ការ​សម្រេច​នេះ​ ជា​រឿង​ក្នុង​ការ​ផ្តល់​សេវា​សាធារណៈ​ដល់​ប្រជា​ពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ជាង​មុន។​ ប៉ុន្តែ ​បញ្ហា​ប្រឈម​ គឺ​សមត្ថភាព​ធ្វើ​ការ​ងារ​របស់​មន្រ្តី​មូល​ដ្ឋាន ​និង ​តម្លា​ភាព​ក្នុង​ការ​ធ្វើ​កិច្ច​ការ​ងារ​ដែល​ទាម​ទារ​ឱ្យ​មាន​ការ​តាម​ដាន​ឱ្យ​បាន​ត្រឹម​ត្រូវ។

លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ