អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​កម្ពុជា​ត្រៀមទប់ទល់​បែប​ណា​នៅ​ពេលអឺរ៉ុប​អនុវត្តដក​ផ្នែក​ខ្លះ​នៃEBAតាមការ​គ្រោង​ទុកនា​ថ្ងៃទី​១២ ខែសីហា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

រាប់ចាប់​ពីថ្ងៃ​សៅរ៍ ទី០៨ ខែសីហានេះ គឺនៅ​សល់តែ​៣ថ្ងៃ​ទៀតទេ​ដល់​ថ្ងៃ​ដែល​សហភាព​អឺរ៉ុប​អនុវត្តការ​ដក​ផ្នែក​ខ្លះ​នៃ​ប្រពន្ធ​អនុ​គ្រោះ​EBA​ពី​កម្ពុជា​នៅ​ថ្ងៃទី​១២ ខែ​សីហា។ មជ្ឈដ្ឋាននានាបានសម្តែងការព្រួយ​បារម្ភ និង មើល​ឃើញ​ពី​ផល​អាក្រក់​ដែល​កើត​មាន​សម្រាប់​កម្ពុជា បើ​សិន​សហភាព​អឺរ៉ុប​អនុវត្តដកផ្នែកខ្លះនៃប្រពន្ធ​អនុ​គ្រោះ​EBA​ពី​កម្ពុជា​។ ដើម្បី​ទប់ទល់​នឹង​បញ្ហា​នេះ គួប​ផ្សំ​នឹង​ការ​ដោះ​ស្រាយវិបត្តិកូវីដ ១៩ផង រដ្ឋាភិបាលកម្ពុជា​បាន​ត្រៀម​កញ្ចប់​ថវិកា​ជាង​១​ពាន់​លាន​ដុល្លារ​អាមេរិក​។ ប៉ុន្តែ អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​កម្ពុជា​បាន​អះអាងថា កញ្ចប់ថវិកាប៉ុណ្ណេះ គឺ​មិន​គ្រប់​គ្រាន់​ឡើយ​ ហើយ​ថា រដ្ឋាភិបាល​ត្រូវ​ពង្រឹង​វិស័យ​ផ្សេងៗ​ទៀត ជា​ពិសេស វិស័យ​កសិកម្ម។

កម្មកររោងចក្រកាត់ដេរ (រូបតំណាង)
កម្មកររោងចក្រកាត់ដេរ (រូបតំណាង) @សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ