អានតួអត្ថបទ
បទសម្ភាស

លោក សួង សុភ័ណ្ឌ៖ លោក រ៉ុង ឈុន គួរ​ទទួល​បាន​មេដាយ​មាស​ពី​រដ្ឋាភិបាល ជា​ជាង​ការ​ចាប់​ខ្លួន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃ​ទី ១០ សីហា ស្អែក​នេះ លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ នឹង​ដឹកនាំ​ក្រុម​អ្នក​ច្បាប់​របស់​គណបក្ស ធ្វើដំណើរ​ពី​ភ្នំពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​ត្បូងឃ្មុំ ដើម្បី​ពិនិត្យ​មើល​ព្រំដែន​និង​ស្វែង​រក​ការ​ពិត ក្រោយ​ការ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ក្នុង​សំណុំ​រឿង​ថ្លែងការណ៍​ពី​បញ្ហា​ព្រំដែន​។ លោក សួង សុភ័ណ្ឌ ដែល​ជា​ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​វិទ្យុ​បារាំង​អន្តរជាតិ RFI នៅ​ថ្ងៃ​នេះ​បាន​ថ្លែង​ថា ក្រោយ​ស្វែង​រក​ការ​ពិត​រួច​ហើយ គណបក្ស​លោក គ្រោង​នឹង​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ ជុំវិញ​បញ្ហា​ព្រំដែន​។ សម្រាប់ លោក សួង សុភ័ណ្ឌ រដ្ឋាភិបាល​កម្ពុជា​មិន​គួរ​ចាប់​ខ្លួន​លោក រ៉ុង ឈុន ដែល​ក្លាហាន ហ៊ាន​និយាយ​ការ​ពិត​ពី​រឿង​ព្រំដែន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ រដ្ឋាភិបាល គួរ​តែ​ផ្តល់​មេដាយ​មាស​ឲ្យ​លោក រ៉ុង ឈុន វិញ​។

លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ
លោក សួង សុភ័ណ្ឌ ប្រធាន​គណបក្ស​ខ្មែរ​ឈ្នះ © លោក សួង សុភ័ណ្ឌ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ