អានតួអត្ថបទ
បទសម្ភាស

លោកគង់ សោភ័ណ្ឌ៖អាជ្ញាធរមិនទាន់មានជម្រើសផ្សេង ក្រៅពីទទូចសុំឱ្យវៀតណាមបញ្ឈប់សង់សំណង់រឹងមាំនោះទេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ភ្ញៀវ​ប្រចាំ​ថ្ងៃ​របស់​យើង​នៅ​រាត្រី​នេះ​ លោក​គង់ សោភ័ណ្ឌ ​ដែល​ជា​អភិបាល​ខេត្ត​កណ្តាល​។ ចំពោះ​បញ្ហា​ទាហាន​វៀតណាម​រើ​តង់​ចាស់​ផ្លាស់​ដោយ​សាងសង់​សំណង់​រឹងមាំ​តាម​បណ្តោយ​ព្រំដែន​ក្នុង​ខេត្ត​កណ្តាល​ លោក​គង់ សោភ័ណ្ឌ ​បាន​អះអាង​ថា​ ការ​សាងសង់​នោះ​ គឺ​នៅ​លើ​ទឹកដី​របស់​វៀតណាម​។ លោក​បាន​គូស​បញ្ជាក់​ទៀត​ថា​ អាជ្ញាធរ​មូលដ្ឋាន​ និង​កម្លាំង​យោធា​ការពារ​ព្រំដែន​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ការ​សាងសង់​នោះ​ និង​បាន​ស្នើ​សុំ​ឱ្យ​ទាហាន​វៀតណាម​បញ្ឈប់​ការ​សាងសង់​ ប៉ុន្តែ​ ពួកគេ​បាន​បដិសេធ​។ ទោះ​ជា​យ៉ាង​នេះ​ក្តី​ លោក​អភិបាល​ខេត្ត​កណ្តាល​ បាន​លើក​ឡើង​ថា​ អាជ្ញាធរ​កម្ពុជា​មិនមាន​ជម្រើស​អ្វី​ក្រៅ​ពី​ស្នើ​សុំ​ម្តង​ហើយ​ម្តង​ទៀត​ក្នុង​នាម​ជា​ប្រទេស​ជិត​ខាង​ ដើម្បី​ឱ្យ​ភាគី​វៀតណាម​បញ្ឈប់​ការ​សាងសង់​សំណង់​រឹងមាំ​នេះ​។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ