អានតួអត្ថបទ
កម្ពុជា-ច្បាប់

គណៈអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនៅថ្ងៃស្អែក

សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញចំនួន៨មាត្រា នឹងទៅដល់ដៃគណៈអចិន្ត្រៃយ៍រដ្ឋសភានៅថ្ងៃអង្គារស្អែកនេះ ដើម្បីពិនិត្យនិងពិភាក្សា ហើយបញ្ជូនទៅកាន់គណៈកម្មការទី៦ ដែលជាគណៈកម្មការជំនាញនីតិកម្ម។ នេះបើតាមលោក ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភា ដែលបានថ្លែងប្រាប់វិទ្យុបារាំង RFI នៅថ្ងៃចន្ទនេះ។ តាមលោក ឡេង ប៉េងឡុង សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញនេះ ត្រូវបានចាត់ទុកជាការប្រញ៉ាប់ ដែលគណៈអចិន្ត្រៃយ៍រដ្ឋសភាត្រូវយកមកពិនិត្យភ្លាម និងមិនទាន់កំណត់ថាសេចក្តីព្រាងច្បាប់នេះ នឹងបញ្ជូនទៅពិភាក្សា និងអនុម័តដោយសភាពេញអង្គនៅពេលណាជាក់លាក់នៅឡើយ។ 

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម
01:21

សូមស្តាប់ប្រសាសន៍លោក ឡេង ប៉េងឡុង៖

សូមរំលឹកថា សេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី(មួយ) មាត្រា៨៩ មាត្រា៩៨ថ្មី មាត្រា១០២ថ្មី មាត្រា១១៩ថ្មី(មួយ) និងមាត្រា១២៥ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា រួមនិងមាត្រា៣ថ្មី និងមាត្រា៤ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម បានបង្កភាពចម្រូងចម្រាស់យ៉ាងខ្លាំងកាលពីសប្តាហ៍មុន។ ចម្រូងចម្រាស់ដោយសារមានការចោទប្រកាន់ពីសំណាក់សង្គមស៊ីវិល និងគណបក្សនយោបាយថាធ្វើឡើងដើម្បីបំរើប្រយោជន៍បក្សពួកខ្លួន មានគោលដៅកាត់បន្ថយអំណាចសភា និងឥទ្ធិពលបក្សប្រឆាំងនៅក្នុងសភាជាដើម។ ក៏ប៉ុន្តែរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏ដូចជាគណបក្សកាន់អំណាចបានអះអាងថាការធ្វើវិសោធនកម្មមាត្រាច្បាប់រដ្ឋធម្មនុញ្ញនេះ គឺជាការបំពេញចន្លោះប្រហោងនៃរដ្ឋធម្មនុញ្ញ និងដើម្បីបំរើឧត្តមប្រយោជន៍ជាតិ។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ