អានតួអត្ថបទ
កម្ពុជា-ច្បាប់

គណៈកម្មការព្រឹទ្ធសភានានាចេញញត្តិគាំទ្ររដ្ឋសភាទាំងព្រឹទ្ធសភាមិនទាន់បើកកិច្ចប្រជុំពេញអង្គនៅឡើយ

គណៈកម្មការអចិន្ត្រៃយ៍រដ្ឋសភានឹងបើកកិច្ចប្រជុំនៅថ្ងៃទី០៤ ខែសីហា ​បន្ទាប់ពីសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មមាត្រាចំនួន៨ នៃរដ្ឋធម្មនុញ្ញ និងច្បាប់រដ្ឋធម្មនុញ្ញបន្ថែម បានឆ្លងការអនុម័តពីរដ្ឋសភាកាលពីសប្តាហ៍មុន។ គណបក្សភ្លើងទៀន កាលពីថ្ងៃទី២៨ ខែកក្កដា បានស្នើស្ថាប័នព្រឹទ្ធសភាកុំទទួលយកសេចក្តីព្រាងច្បាប់នេះ យកមកពិនិត្យនិងពិភាក្សា។ លោក ម៉ម ប៊ុននាង អ្នកនាំពាក្យព្រឹទ្ធសភាកម្ពុជា បានប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃចន្ទនេះថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មរដ្ឋធម្មនុញ្ញ និងច្បាប់ធម្មនុញ្ញបន្ថែមចំនួន៨មាត្រានេះ ស្របនឹងបច្ចុប្បន្នភាព និងការវិវត្តន៍របស់សង្គមជាតិ ដែលព្រឹទ្ធសភាបង្ហាញនូវការគាំទ្ររដ្ឋសភាតាមរយៈញត្តិរបស់គណៈកម្មការនានានៃព្រឹទ្ធសភា។

រដ្ឋធម្មនុញ្ញ
រដ្ឋធម្មនុញ្ញ © Internet
ផ្សាយពាណិជ្ជកម្ម
03:34

សូមស្តាប់លោក ម៉ម ប៊ុននាង៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ