អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន បញ្ជាឱ្យធ្វើវិសោធនកម្មច្បាប់លើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹមសត្វជិតផុតពូជ

ជំនួសឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មដែលកំពុងស្ថិតនៅប្រទេសបារាំង លោក ហ៊ុន សែន នៅរសៀលនេះ បានចេញសេចក្តីសម្រេចបញ្ជាឱ្យយកសត្វក្ងោកជិតផុតពូជចំនួន២០ក្បាលដែលទើប​បានរើបអូស ប្រគល់ទៅអោយម្ចាស់គេវិញជាបន្ទាន់ គឺនៅថ្ងៃនេះតែម្តង។ ម្ចាស់សត្វក្ងោកដែលរស់នៅខេត្តកំពង់ឆ្នាំងនេះត្រូវបានជាប់ចោទពីបទ «ការយកធ្វើជាកម្មសិទ្ធិ ចិញ្ចឹម បង្កាត់ពូជសត្វព្រៃ ដោយគ្មានការអនុញ្ញាត»។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងបញ្ជាឱ្យមន្ត្រីក្រោមឱវាទធ្វើវិសោធនកម្មច្បាប់ភ្លាមដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ចៀសវាងការរ៉ើបអូសយកមកទុក ហើយខ្វះការយកចិត្តទុកដាក់ថែទាំ។ 

សត្វក្ងោកជិតផុតពូជ
សត្វក្ងោកជិតផុតពូជ © Internet
ផ្សាយពាណិជ្ជកម្ម
01:40

សូមស្តាប់សារសម្លេងពិសេសរបស់លោក ហ៊ុន សែន៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ