អានតួអត្ថបទ
កម្ពុជា-នយោបាយ

តុលាការ​ផ្តន្ទាទោស​លោក ​កឹម សុខា ​២៧​ឆ្នាំ ​ដោយ​ដកហូត​សិទ្ធិ​ពលរដ្ឋ ​និង​សិទ្ធិនយោបាយ​ជាស្ថាពរ

 បន្ទាប់ពី​បើកសវនាការ​ជាង​៦០​សប្តាហ៍​មក ​លោក កឹម សុខា ​ប្រធាន​អតីត​គណបក្ស​សង្គ្រោះជាតិ​នៅព្រឹកថ្ងៃ​សុក្រ ​ទី​០៣ ខែ​មីនា​នេះ ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ដាក់ពន្ធនាគារ​ចំនួន ​២៧​ឆ្នាំ ពីបទ​សន្ទិដ្ឋិភាព​ជាមួយ​រដ្ឋ​បរទេស​។ ក៏ប៉ុន្តែ​តុលាការ​តម្រូវឲ្យ​សមត្ថកិច្ច​ឃុំខ្លួន​លោក កឹម សុខា ​នៅក្នុង​ផ្ទះ ​ដោយដកហូត​សិទ្ធិ​ពលរដ្ឋ សិទ្ធិ​នយោបាយ​ជាស្ថាពរ​។ លោក ​អាង ឧត្តម ​សហមេធាវី​ការពារ​សិទ្ធិ​លោក ​កឹម សុខា ​បានប្រកាស​នៅមុខ​តុលាការ​ថា ការសម្រេច​របស់​តុលាការ​មិន​ត្រឹមត្រូវ និងមិន​យុត្តិធម៌ ​ដោយ លោក​មិនអាច​ទទួលយកបាន​ទេចំពោះការសម្រេចក្តីនេះ។ ទោះយ៉ាងណា ​លោក កឹម សុខា ​មានពេល​១ខែ​ សម្រាប់​ប្តឹង​ឧទ្ធរណ៍ ដោយពេលនេះ​គេមិនទាន់ដឹង​នៅឡើយ​ទេ​ថា​លោក កឹម សុខា ​នឹង​សម្រេច​តវ៉ា​ទៅ​សាលា​ឧទ្ធរណ៍​ទៀត​ឬ​យ៉ាងណា​? 

លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ
លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្រ្គោះជាតិ © AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម
01:59

សូមស្តាប់លោកមេធាវី អាង ឧត្តម៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ