អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវីនឹងពិភាក្សាជាមួយលោក កឹម​ សុខា ថាត្រូវប្តឹងឧទ្ធរណ៍ ឬយ៉ាងណាបន្ទាប់ពីទទួលបានសាលក្រមស្ថាពរ

លោក អាង ឧត្តម សហមេធាវីមួយរូបការពារសិទ្ធិ លោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃព្រហស្បតិ៍នេះថា ក្រុមមេធាវីក៏ដូចជាកូនក្តីលោក គឺលោក កឹម សុខា នៅមិនទាន់បានសម្រេចថានឹងបន្តប្តឹងទៅឧទ្ធរណ៍ឬ យ៉ាងណានៅឡើយ ដោយរង់ចាំសាលក្រមស្ថាពរសិន។ តាមលោក អាង ឧត្តម ក្រុមមេធាវីនឹងបើកកិច្ចពិភាក្សាជាមួយលោក កឹម សុខា ក្នុងពេលឆាប់ៗនេះ នៅពេលទទួលបានសាលក្រមស្ថាពរពីតុលាការ។ ក៏ប៉ុន្តែជំហររបស់មេធាវី គឺត្រូវបន្តប្តឹងទៅឧទ្ធរណ៍។ 

ក្រុមមេធាវី គឺលោក កឹម សុខា
ក្រុមមេធាវី គឺលោក កឹម សុខា © FB
ផ្សាយពាណិជ្ជកម្ម
01:08

សូមស្តាប់ការលើកឡើងរបស់លោកមេធាវី អាង ឧត្តម៖

សូមរំលឹកថា លោក កឹម​ សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី៣ ខែមីនានេះ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស។ ក៏ប៉ុន្តែលោក កឹម សុខា ត្រូវបានឃុំខ្លួននៅក្នុងផ្ទះ ដោយដកហូតសិទ្ធិនយោបាយ និងសិទ្ធិពលរដ្ឋទៀតផង។ ភ្លាមៗ ក្រោយតុលាការផ្តន្ទាទោសលោក កឹម សុខា សហគមន៍អន្តរជាតិ ស្ថានទូត អង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិមួយចំនួន បានសម្តែងប្រតិកម្មខកចិត្ត និងស្នើឲ្យដោះលែងលោក កឹម សុខា ខណៈដែលអ្នកគាំទ្រគណបក្សប្រជាជនបានចេញញត្តិដូចៗគ្នាព្រោងព្រាធគាំទ្រការផ្តន្ទាទោសលោក កឹម សុខា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ