អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បន្ទោសទូតបរទេសថាជាអ្នករួមចំណែកដាក់ទោស(លោក កឹម សុខា)តាមរយៈជំនួប

នៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យបៀលប្រាយនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសអ្នកការទូតលោកខាងលិចនានា ដែលតែងតែជួបសួរសុខទុក្ខលោក កឹម សុខា នាពេលកន្លងទៅ។ លោកថាសកម្មភាពរបស់ទូតនានា គឺជាការជ្រែតជ្រែកកម្ពុជា តាមរយៈការជួបញឹកញាប់ជាមួយអ្នកដែលទើបតែតុលាការកាត់ទោស ដែលគេគិតថាជាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ តាមលោកនាយករដ្ឋមន្ត្រី ជំនួបញឹកញាប់រវាងអ្នកការទូតនានាជួយលោក កឹម សុខា បានបង្កើតការមិនទុកចិត្ត និងមិនអាចលើកដៃចុះហត្ថលេខាស្នើលើកលែងទោសឲ្យបាន។ 

ជំនួបរវាងអ្នកការទូត និងលោក កឹម សុខា
ជំនួបរវាងអ្នកការទូត និងលោក កឹម សុខា © Internet
ផ្សាយពាណិជ្ជកម្ម
01:46

សូមស្តាប់ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន៖

សូមបញ្ជាក់ថាមេដឹកនាំបក្សប្រឆាំងលោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសកាលពីថ្ងៃទី០៣ ខែមីនា កន្លងទៅថ្មីៗនេះឲ្យជាប់ពន្ធនាគារ ២៧ឆ្នាំ ពីបទសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេស ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធនយោបាយផងដែរ។ ការដាក់ទោសដល់លោក កឹម​ សុខា ដូច្នេះត្រូវអ្នកតាមដាននយោបាយយល់ឃើញថា អាចនឹងមានការសម្របសម្រួលណាមួយតាមផ្លូវនយោបាយ ដូចអ្វីដែលបានកើតឡើងកន្លងមកនៅក្នុងនយោបាយកម្ពុជា។ ក៏ប៉ុន្តែពេលនេះលោកនាយករដ្ឋមន្ត្រី បានចេញមកបញ្ជាក់ជាសាធារណៈថាលោកមិនអាចស្នើសុំលើកលែងទោសឲ្យ(លោក កឹម សុខា) បានទេ ដោយសារមានការជ្រៀតជ្រែកអំឡុងពេលតុលាការកំពុងអនុវត្តនីតិវិធីកន្លងទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ