អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក កឹម សុខា សម្រេចឲ្យមេធាវីដាក់ពាក្យបណ្ដឹងឧទ្ធរណ៍ក្នុងសប្ដាហ៍នេះ

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ បានសម្រេចឲ្យមេធាវីរបស់លោករៀបចំដាក់ពាក្យ​បណ្ដឹងទៅសាលាឧទ្ធរណ៍ក្នុងសប្ដាហ៍នេះ ជំទាស់ទៅនឹងសាលាក្រមសាលាដំបូងរាជធានីភ្នំពេញ ដែលបានផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ ការសម្រេចប្ដឹងទាស់ទៅសាលាឧទ្ធរណ៍នេះ ធ្វើឡើងក្រោយពីលោក កឹម សុខា បានជួបពិភាក្សាជាមួយមេធាវីរបស់លោកនៅអង្គារ៍ទី២៨ ខែមីនានេះ។ នេះបើតាមការបញ្ជាក់ពីលោកស្រីមេធាវី ម៉េង សុភារី ប្រាប់ដល់វិទ្យុបារាំង RFI។

លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។
លោក កឹម សុខា ប្រធានអតីតគណបក្សសង្រ្គោះជាតិ។ © Internet
ផ្សាយពាណិជ្ជកម្ម
00:55

សូមស្ដាប់លោកស្រីមេធាវី ម៉េង សុភារី៖

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៣ ខែមីនា លោក កឹម សុខា ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញចេញសាលក្រមផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំ ក្នុងសំណុំរឿងក្បត់ជាតិ។ ប៉ុន្មានថ្ងៃក្រោយពីការផ្ដន្ទាទោស សហមេធាវីរបស់លោក កឹម សុខា បានទៅជួបលោក កឹម សុខា តែត្រូវសមត្ថកិច្ចរារាំង ដោយតម្រូវឲ្យក្រុមមេធាវីស្នើសុំទៅអយ្យការជាមុនសិន ទើបអនុញ្ញាតឲ្យជួបកូនក្ដី។ ករណីនេះធ្វើឲ្យមេធាវីលោក កឹម សុខា មិនព្រមធ្វើតាមឡើយ ជាហេតុនាំឲ្យមានការខ្វែងគ្នាជាមួយនឹងអយ្យការ។ ក្រោយពីមេធាវី និងអយ្យការមានការខ្វែងគ្នា លោក កឹម សុខាខ្លួនឯងផ្ទាល់បានសរសេរលិខិតស្នើទៅអយ្យការដើម្បីសុំជួបជាមួយមេធាវី ទើបខាងអយ្យការអនុញ្ញាតឲ្យជួប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ