អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេធាវីលោក កឹម សុខា៖ ការពន្យាពេលហួសពេលសមរម្យប៉ះពាល់ដល់សិទ្ធិទទួលបានការជម្រះក្តីឆាប់រហ័សរបស់ជនជាប់ចោទ

សំណុំរឿងសន្ទិដ្ឋិភាព ឬក្បត់ជាតិទាក់ទងនឹងលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅមិនទាន់ត្រូវបានសាលាឧទ្ធរណ៍កំណត់ពេលវេលាជំនុំជម្រះឡើងវិញនៅឡើយទេ បន្ទាប់ពីលោក កឹម សុខា បានប្តឹងឧទ្ធរណ៍កាលពីចុងខែមីនាកន្លងទៅ។ លោក អាង ឧត្តម មេធាវី១រូប ក្នុងចំណោមមេធាវីទាំង៤រូបការពារសិទ្ធិឲ្យលោក កឹម សុខា បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា លោកមិនទាន់ទទួលបានដំណឹងអ្វីទាំងអស់ពីសាលាឧទ្ធរណ៍ជុំវិញការជម្រះក្តីឡើងវិញលើលោក កឹម សុខា។  លោកមេធាវី អាង ឧត្តម បញ្ជាក់ថាការសម្រេចបើកសវនាការនៅសាលាឧទ្ធរណ៍ គឺមិនមាននីតិវិធីណាមួយកំណត់ឡើយ យោងតាមបទពិសោធន៍សំណុំរឿងខ្លះអាចត្រូវការពេលរាប់ខែ។ ទោះយ៉ាងណាលោកមេធាវីកត់សម្គាល់ថា អាចប៉ះពាល់ដល់សិទ្ធិទទួលបានការជម្រះក្តីដោយឆាប់រហ័សប្រសិនជាមានការពន្យាពេលមិនសមរម្យណាមួយ។

ក្រុមមេធាវីរបស់លោក កឹម សុខា
ក្រុមមេធាវីរបស់លោក កឹម សុខា © Internet
ផ្សាយពាណិជ្ជកម្ម
02:19

សូមស្តាប់លោកមេធាវី អាង ឧត្តម៖

សូមរំលឹកថាលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី០៣ ខែមីនាកន្លងទៅ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញផ្តន្ទាទោសចំនួន២៧ឆ្នាំ ដោយឃុំខ្លួននៅក្នុងផ្ទះ ក្រោមបទចោទក្បត់ជាតិ ព្រមទាំងដកហូតសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយទាំងអស់។ កាលពីចុងខែមីនាដែរ លោក កឹម សុខា បានដាក់ពាក្យប្តឹងឧទ្ធរណ៍ជំទាស់ទៅនឹងការសម្រេចទាំងអស់របស់សាលាដំបូងរាជធានីភ្នំពេញ។ ក៏ប៉ុន្តែមកទល់ពេលនេះ នៅមិនទាន់មានតម្រុយណាមួយពីសាលាឧទ្ធរណ៍កំណត់ពេលវេលាជំនុំជម្រះឡើងវិញនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ