អានតួអត្ថបទ

សមាគមមីក្រូហិរញ្ញវត្ថុ៖ អត្ថបទThe Guardian មិនបង្ហាញពីស្ថានភាពពិតនៃវិបត្តិបំណុល

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបាន​បកស្រាយថា អត្ថបទរបស់កាសែតអង់គ្លេស The Guardian មិនបង្ហាញ​ពីអង្គហេតុពិត​និងការ​ស៊ើបអង្កេត​ជាក់ស្តែងដែល​ខ្លួនបាន​​ផ្តល់ឱ្យ។ ការចេញមុខប​កស្រាយរបស់សមាគមមីក្រូហិរញ្ញវត្ថុនេះធ្វើឡើង បន្ទាប់ពីកាសែតអង់គ្លេស The Guardian កាលពីថ្ងៃទី​២៣តុលាកន្លងទៅបានចុះផ្សាយអត្ថបទមួយដោយ​រៀបរាប់​ថា វិបត្តិ​​​បំណុលធនាគារ​​កំពុងរុញឱ្យស្ត្រីជនជាតិដើមភាគតិចនៅខេត្តរតនៈគីរី ​ធ្វើអត្តឃាតដូច​ស្វាមីដែរ។

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបកស្រាយថា អត្ថបទរបស់កាសែតអង់គ្លេស The Guardian ដែលរៀបរាប់ថា វិបត្តិបំណុលធនាគារកំពុងរុញឱ្យស្ត្រីជនជាតិដើមភាគតិចម្នាក់នៅខេត្តរតនៈគីរី ធ្វើអត្តឃាតដូចស្វាមី គឺជាការផ្សាយដែលមានខ្លឹមសារមិនបង្ហាញពីការពន្យល់និងការផ្តល់ព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។
សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបកស្រាយថា អត្ថបទរបស់កាសែតអង់គ្លេស The Guardian ដែលរៀបរាប់ថា វិបត្តិបំណុលធនាគារកំពុងរុញឱ្យស្ត្រីជនជាតិដើមភាគតិចម្នាក់នៅខេត្តរតនៈគីរី ធ្វើអត្តឃាតដូចស្វាមី គឺជាការផ្សាយដែលមានខ្លឹមសារមិនបង្ហាញពីការពន្យល់និងការផ្តល់ព័ត៌មានរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ © សហការី
ផ្សាយពាណិជ្ជកម្ម

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានបកស្រាយ​​ថា អត្ថបទរបស់​កាសែតអង់គ្លេស The Guardian ដែលរៀបរាប់ថា ​វិបត្តិបំណុលធនាគារកំពុងរុញឱ្យស្ត្រីជនជាតិដើមភាគតិចម្នាក់​នៅខេត្តរតនៈគីរី​​ ធ្វើអត្តឃាតដូចស្វាមី, គឺជាការផ្សាយដែលមានខ្លឹមសារ​មិនបង្ហាញ​​ពីការពន្យល់និងការ​​ផ្តល់ព័ត៌មាន​របស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​។

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី០១វិច្ឆិកា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​​បានបញ្ជាក់ថាខ្លួន​បាន​ផ្តល់អង្គហេតុ និងព័ត៌មានពាក់ព័ន្ធ ផ្អែក​​តាមការស៊ើបអង្កេត​​ការផ្ទៃក្នុង​របស់គ្រឹះស្ថាន​ជាប់ពាក់ព័ន្ធ។ ដោយលទ្ធផលបានបង្ហាញថា មិនរកឃើញ​ភស្តុតាងណាមួយបញ្ជាក់ថា​មានការគៀបសង្កត់ ឬ មានអំពើអសីលធម៌​ពីសំណាក់គ្រឹះស្ថាន​ ឬ បុគ្គលរបស់ខ្លួនឡើយ។ លើលពីនោះ សមាគមក៏មិនបានរកឃើញដែរថា មាន​ការជាប់​ពាក់ព័ន្ធគ្នារវាង​ការធ្វើអត្តឃាត​ និងកម្ចីរបស់​គ្រឹះស្ថាន។

គួរជម្រាបជូនថា កាសែតអង់គ្លេស The Guardian កាលពីថ្ងៃទី២៣តុលាកន្លងទៅបានចុះផ្សាយអត្ថបទមួយដោយរៀបរាប់ថា វិបត្តិបំណុលធនាគារកំពុងរុញឱ្យស្ត្រីជនជាតិដើមភាគតិចនៅខេត្តរតនៈគីរីធ្វើអត្តឃាតដូចស្វាមីខ្លួន​​។​ ក្នុងអត្ថបទព័ត៌មានមាន​រំលេចទៀតថា ស្វាមីរបស់ស្ត្រីរូបនោះបានសម្លាប់ខ្លួន ​ព្រោះតែ​បំណុលវ័ណ្ឌកនៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី កាលពីឆ្នាំ២០២២ នៅក្រោយមួយខែ ដែលបំណុលកើនគុណ​នឹង​៣ និងបើតាមប្រភពជា​ស្ត្រីជនជាតិដើមភាគតិចនោះ នាងនិងស្វាមី​ត្រូវបាន​អិលអូអិលស៊ី លើកទឹកចិត្តឱ្យទៅ​ខ្ចីបុលពីភាគីផ្សេងដើម្បីដោះបំណុលនោះ។

គួរជម្រាបថា របាយការណ៍អង្គការ​លីកាដូរកឃើញថា ​ប្រជាជនកម្ពុជា ​៣៦% មិនអាចរកប្រាក់បង់សងត្រឡប់ទៅគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុវិញបាន ដែល​ផ្ទុយពីតួលេខរបស់ធនាគារជាតិកម្ពុជា ដែលមានត្រឹមតែ៣.៣% ប៉ុណ្ណោះ។ របាយការណ៍នោះបញ្ជាក់ថា ពលរដ្ឋខ្មែរប្រមាណ​១៦ម៉ឺន​៧ពាន់នាក់បានលក់ដីធ្លី​ ដើម្បីយកលុយ​ទៅសងបំណុលមីក្រូហិរញ្ញវត្ថុ ខណៈពលរដ្ឋខ្លះត្រូវបង្ខំចិត្តខ្ចីបំណុលពីគ្រឹះស្ថានថ្មីដើម្បីយកទៅសងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចាស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ