អានតួអត្ថបទ

ខេត្តពោធិ៍សាត់៖មានអ្នករបួសធ្ងន់ស្រាលចំនួន ៤៦នាក់នៅក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង

លោកសួង សារាវុធ នាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់បានបញ្ជាក់ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃទី២៩មីនា ឆ្នាំ២០២៤នេះថា ករណីរថភ្លើងបុកឡានក្រុងដឹកអ្នកដំណើរស្ថិតនៅឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់បានបង្កឲ្យមានអ្នករបួសធ្ងន់ ស្រាលចំនួន ៤៦នាក់ និងគ្មានអ្នកស្លាប់ទេ។ តាមលោក សួង សារាវុធ អ្នករងរបួសបាន និងកំពុងទទួលការសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យដោយមានការយក​ចិត្តទុកដាក់ពីអភិបាលខេត្តពោធិ៍សាត់ និងក្រុមគ្រូពេទ្យ។នាយករងរដ្ឋបាលសាលាខេត្តពោធិ៍សាត់រូបនេះដដែលបានគូសបញ្ជាក់បន្ថែមថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះដោយសារឡានក្រុងដឹកអ្នកដំណើរមានការច្រៀងខារ៉ាអូខេក្នុងឡានដោយពុំបានឮសំឡេងរោទ៍របស់រថភ្លើង ខណៈនៅផ្លូវឆ្លងកាត់ផ្លូវរថភ្លើងនោះមិនមានរនាំងបិទផ្លូវនៅពេលរថភ្លើងមកដល់។

ខេត្តពោធិ៍សាត់៖មានអ្នករបួសធ្ងន់ស្រាលចំនួន ៤៦នាក់នៅក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង
ខេត្តពោធិ៍សាត់៖មានអ្នករបួសធ្ងន់ស្រាលចំនួន ៤៦នាក់នៅក្នុងគ្រោះថ្នាក់រថភ្លើងបុកឡានក្រុង © សេង បារាំង
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ