អានតួអត្ថបទ
កម្ពុជា-នយោបាយ

សវនាការលើកទី៦៖លោកកឹម សុខាបន្តការពារភាពស្អាតស្អំ និងមិនបានឃុបឃិតជាមួយបរទេស

នៅព្រឹកថ្ងៃទី៤មេសា ឆ្នាំ២០២៤នេះ សាលាឧទ្ធរណ៍បានបើកសវនាការលើកទី៦ លើរឿងក្តីលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិស្តីពីសំណុំរឿងសន្ទិដ្ឋិភាពជាមួយបរទេស។ ក៏ដូចជាសវនាការចំនួន ៥លើកចុងក្រោយ លោកកឹម សុខា នៅតែបន្តការពារភាពស្អាតស្អំរបស់ខ្លួនលើការចោទប្រកាន់របស់សាលាដំបូងរាជធានីភ្នំពេញដែលបានសម្រេចកាត់ទោសលោកឱ្យជាប់ពន្ធនាគារចំនួន២៧ឆ្នាំពីបទ «ក្បត់ជាតិ»។ នេះបើតាមការឱ្យដឹងពីលោកស្រីម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា។

សវនាការលើកទី៦៖លោកកឹម សុខាបន្តការពារភាពស្អាតស្អំ និងមិនបានឃុបឃិតជាមួយបរទេស
សវនាការលើកទី៦៖លោកកឹម សុខាបន្តការពារភាពស្អាតស្អំ និងមិនបានឃុបឃិតជាមួយបរទេស AP
ផ្សាយពាណិជ្ជកម្ម

ចំណែកលោកយី សុខសាន្ត មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកដែលបានចូលរួមតាមដានសវនាការបានសម្គាល់ឃើញថា ដំណើរការអង្គសវនាការព្រឹកមិញបានជជែកដេញដោលលើអង្គហេតុចំនួន៣ គឺថ្ងៃចន្ទពណ៌ខ្មៅ ផ្កាឈូក និងកណ្តាប់ដៃ។

សូមរម្លឹកថាកាលពីថ្ងៃទី៣ មីនា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញបានប្រកាសសាលក្រមផ្តន្ទាទោសលោកកឹម សុខាឲ្យជាប់ពន្ធនាគារចំនួន ២៧ឆ្នាំនៅក្នុងផ្ទះ ហាមធ្វើនយោបាយអស់មួយជីវិត និងហាមទទួលភ្ញៀវណាមួយដោយលើកលែងតែសាច់ញាតិ។ តែលោកបានបន្តប្តឹងឧទ្ធរណ៍ ហើយសវនាការសាលាឧទ្ធរណ៍បានចាប់ផ្តើមតាំងពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៤ ដោយកំណត់ធ្វើឡើងនៅ ២សប្តាហ៍ម្តង។ សវនាការលើកទី៧ គ្រោងធ្វើនៅថ្ងៃទី២៥ មេសា ឆ្នាំ ២០២៤៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ