អានតួអត្ថបទ

លោក វ៉ាត់ ចំរើន៖ កម្ពុជាមិនដែលថាក្បាច់គុន មួយថៃមានប្រភពចេញពីប្រដាល់គុនខ្មែរ

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា CAMSOC លោក វ៉ាត់ ចំរើន បដិសេធ​ទាត់ចោល​ការចុះផ្សាយរបស់​សារព័ត៌មានជប៉ុន Nikkei Asia ដែល កម្ពុជាអះអាងថាខ្លួនជា​កន្លែងកំណើតនៃក្បាច់គុនបុរាណ។ នៅក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃ​អាទិត្យទី ៧មេសា កាសែត Nikkei Asiaបានសរសេរថា ប្រទេសថៃកំពុងផ្សព្វផ្សាយក្បាច់គុន មួយថៃ (Muay Thai) ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីប្រឆាំងនឹងការអះអាងរបស់កម្ពុជា ដែលថាកម្ពុជាជាកន្លែងកំណើតពិតប្រាកដនៃក្បាច់គុន។ លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា កម្ពុជាមិនដែលលើកឡើងថា គុនខ្មែរជាដើមកំណើត របស់​ក្បាច់គុន មួយថៃឡើយ។

នៅក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃ​អាទិត្យទី ៧មេសា កាសែត Nikkei Asiaបានសរសេរថា ប្រទេសថៃកំពុងផ្សព្វផ្សាយក្បាច់គុន មួយថៃ (Muay Thai) ដើម្បីទាក់ទាញអ្នកទេសចរ
នៅក្នុងអត្ថបទចុះផ្សាយកាលពីថ្ងៃ​អាទិត្យទី ៧មេសា កាសែត Nikkei Asiaបានសរសេរថា ប្រទេសថៃកំពុងផ្សព្វផ្សាយក្បាច់គុន មួយថៃ (Muay Thai) ដើម្បីទាក់ទាញអ្នកទេសចរ AFP - NICOLAS ASFOURI
ផ្សាយពាណិជ្ជកម្ម

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានអះអាងប្រាប់វិទ្យុបារាំងអន្ដរជាតិRFIថា កម្ពុជាមិនដែលលើកឡើងថា មួយថៃ (Muay Thai) មានដើមកំណើតចេញពីក្បាច់ប្រដាល់គុនខ្មែរនោះទេ។ លោក វ៉ាត់ ចំរើន បានលើកឡើងយ៉ាងដូច្នេះ នៅបន្ទាប់ពីសារព័ត៌មានជប៉ុន Nikkei Asia បានចុះផ្សាយ កាលពីថ្ងៃអាទិត្យទី៧មេសាថា ប្រទេសថៃកំពុងផ្សព្វផ្សាយកីឡា មួយថៃ (Muay Thai) ដើម្បីទាក់ទាញអ្នកទេសចរ និងដើម្បីប្រឆាំងនឹងការអះអាងរបស់កម្ពុជា ដែលថាកម្ពុជាជាកន្លែងកំណើតពិតប្រាកដនៃក្បាច់គុន។

អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា លោក វ៉ាត់ ចំរើន បញ្ជាក់ថា អំឡុងពេលស៊ីហ្គេមកាលពីខែឧសភា ឆ្នាំ២០២៣ កម្ពុជាដាក់ឈ្មោះថា គុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ដោយសារជាបុព្វសិទ្ធិរបស់ម្ចាស់ផ្ទះ។ អគ្គលេខាធិការរូបនេះ អះអាងថា កម្ពុជាមិនដែលប្រទូសរ៉ាយ រករឿងក្បាច់គុនរបស់ប្រទេសនេះ ឬថា ប្រទេសនោះអន់ខ្សោយនោះទេ។ សំខាន់គឺត្រូវពង្រឹងសមត្ថភាព និងការរីកចម្រើនក្បាច់គុនរបស់ប្រទេសខ្លួន។

អំឡុងព្រឹត្តិការណ៍ស៊ីហ្គេមនៅទីក្រុង​ភ្នំពេញ ឆ្នាំ​២០២៣ ប្រទេសថៃមិនបានបញ្ជូនកីឡាករមកចូលរួមប្រកួតក្នុង​វិញ្ញាសារប្រដាល់នោះទេ ដោយសារបញ្ហាចម្រូងចម្រាសលើឈ្មោះគុនខ្មែរ និងមួយថៃ។ ខណៈដែល មួយថៃ (Muay Thai) ជាកីឡាជាតិ រដ្ឋាភិបាលថៃបានកំពុងលើកកម្ពស់កីឡានេះជាសិល្បៈកីឡាប្រយុទ្ធ ដែលកកើតឡើងក្នុងប្រទេសថៃ។

យោងតាម Nikkei Asia ដដែល រដ្ឋាភិបាលថៃ បានពន្យារការស្នាក់នៅរបស់អ្នកទេសចរណាដែលកាន់ទិដ្ឋការ មួយថៃ( (Muay Thai Visa) ដើម្បីអនុញ្ញាត​ឲ្យគេអាចចូលរួមហាត់មួយថៃ និងអាចស្នាក់នៅប្រទេសថៃដល់ទៅ៩០ថ្ងៃឯណោះ ខណៈទិដ្ឋការធម្មតាមានរយៈពេលត្រឹម៦០ថ្ងៃ។

សម្រាប់កម្ពុជាវិញ នៅក្នុងការផ្សព្វផ្សាយគុនខ្មែរ លោក វ៉ាត់ ចំរើននិយាយ ថាកម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ ដោយបានយកគុនខ្មែរដាក់ចូលក្នុងធម្មនុញ្ញស៊ីហ្គេមបានដោយជោគជ័យ។ ចំណែកសន្ទុះការគាំទ្រគុនខ្មែរ មានការកើនឡើងលឿន។ កើនឡើងលឿនព្រោះថា មានប្រទេសជាង៥០បានចូលរួមជាសមាជិកគុនខ្មែរក្រោយពេលបញ្ចប់ស៊ីហ្គេម។ នៅមុនស៊ីហ្គេមមានតែជាង១០ប្រទេសប៉ុណ្ណោះដែលជាសមាជិក។ លោក វ៉ាត់ ចំរើននៅបានបន្ថែមថា កម្ពុជាបានដាក់យុទ្ធសាស្ដ្រចំនួន២ ដើម្បីតម្រង់ទិសគុនខ្មែរ ឱ្យមានបទដ្ឋានគតិយុត្តិ ឬបទបញ្ញត្តិដើម្បីដឹកនាំគុនខ្មែរនៅលើពិភពលោកឱ្យមានសណ្ដាប់ធ្នាប់។ សហព័ន្ធគុនខ្មែរអន្ដរជាតិផ្ទាល់ ក៏កំពុងរៀបចំបង្កើតមូលនិធិ គុនខ្មែរ ដើម្បីប្រមូលថវិកាយកទៅអភិវឌ្ឍន៍ ជួយដល់ គុនខ្មែរ ជាពេលអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ