អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើព្រឹត្តិការណ៍នៅបេឡារុស នឹងវិវឌ្ឍយ៉ាងណា ក្រោយពី ឱសានវាទមេប្រឆាំង នឹងផុតនៅថ្ងៃ ២៥ តុលា?

ចុះផ្សាយ​នៅ​ថ្ងៃ៖

មេប្រឆាំងបេឡារុស លោកស្រី Svetlana Tikhanovskaya បានប្រកាសឱសានុ​វាទទាមទារ លោកប្រធានាធិបតីបេឡារុស Akexandre Loukachenko ឲ្យចុះចេញពីតំណែង ត្រឹម​ថ្ងៃ ទី​២៥តុលា ជាកំហិត។ លោកស្រី​ប្រកាស​យ៉ាងនេះ  គឺធ្វើឡើងថ្ងៃចន្ទ ទី​១២តុលា​ នៅលីទុយអានី​​ ជាទី​ដែលលោកស្រី​កំពុងជ្រកកោន។

លោកស្រី Svetlana Tikhanovskaya បានប្រកាសឱសានុ​វាទទាមទារ លោកប្រធានាធិបតីបេឡារុស Akexandre Loukachenko ឲ្យចុះចេញពីតំណែង ត្រឹម​ថ្ងៃ ទី​២៥តុលា។​
លោកស្រី Svetlana Tikhanovskaya បានប្រកាសឱសានុ​វាទទាមទារ លោកប្រធានាធិបតីបេឡារុស Akexandre Loukachenko ឲ្យចុះចេញពីតំណែង ត្រឹម​ថ្ងៃ ទី​២៥តុលា។​ AFP/File
ផ្សាយពាណិជ្ជកម្ម

អ្នក​នយោបាយ​ស្រី​ប្រឆាំង​រូបនេះ  បានទាមទារ ចំពោះ នគរបាល និង កងរក្សាសណ្តាប់ធ្នាប់នៃក្រសួងមហាផ្ទៃ ឲ្យឈប់បំពេញតាម”បទបញ្ជាឧក្រិដ្ឋ” ហើយ ឆ្លងទៅនៅខាងប្រជាជន ដោយសន្យាលើកលែងទោសគេ ចំពោះអំពើហិង្សាអចេតនា ប្រព្រឹត្តទល់នឹងក្រុមបាតុករស្លូតបូត។ ចំពោះ កម្មករណាដែលបះបោរ ឈប់ធ្វើការនៅតាមរោងចក្រ លោកស្រី​បាន​ធានាផ្តល់ប្រាក់ឧបត្ថម្ភ រំលែកចេញពី មូលនិធិសាមគ្គីបេឡារុស  ក្រោមឈ្មោះថា” BySol”។

រុស្ស៊ី ដែលជាប់ក្នុង សម្ព័ន្ធជាមួយបេឡារុស ពីចំណែកខ្លួន នៅចាំអ៊ុតមើល តើស្ថានការណ៍នៅទីនោះ នឹងវិវឌ្ឍ យ៉ាងណា ក្រោយថ្ងៃ២៥ តុលា ជាថ្ងៃចុងក្រោយនៃ ឱសានុវាទ។

សូម​ស្តាប់​បទអធិប្បាយ​របស់ កែវ ឆាយា ពីក្រុង​ម៉ូស្កូ។​

 

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ