អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

លំហូរជនភៀសខ្លួនអារ៉ាបពីបេឡារុស សហភាពអឺរ៉ុប​ទំនងអាចទណ្ឌកម្មថ្មី ប្រឆាំង ក្រុងមីនស្ក៍

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតីបេឡារុស កំញើញថា នឹង បណ្តោយឲ្យពួកជនអ៊ីស្លាមភៀសខ្លួនខុសច្បាប់ ដែលបំពាក់អាវុធ សម្រុកចូល ទឹកដី លីទុយអានី ដោយឆ្លងកាត់ព្រំដែន បេឡារុស។ នេះជាសេចក្តី​ថ្លែង ថ្ងៃទី២០កក្កដា ក្នុងសម័យប្រជុំស្តីអំពី អាទិភាពនយោបាយក្រៅប្រទេស។​

ជនភៀសខ្លួន ត្រូវត្រួតពិនិត្យ នៅ លីទុយអានី នាខែ​កក្កដា ២០២១។
ជនភៀសខ្លួន ត្រូវត្រួតពិនិត្យ នៅ លីទុយអានី នាខែ​កក្កដា ២០២១។ REUTERS - JANIS LAIZANS
ផ្សាយពាណិជ្ជកម្ម

ដើមចម គឺ មកពីឧប្បត្តិហេតុ ថ្ងៃទី​១៩ កក្កដា កាលដែលពួកយោធាការពារព្រំដែន លីទុយអានី បានវាយដំក្រុមជនអន្តោប្រវេសន៍អ៊ីរ៉ាក់ មានគ្នា២៦នាក់ ដែលក្នុងនោះ មានម្នាក់ជាស្ត្រីពពោះទៅផង ហើយមិនគ្រាន់តែ វាយធ្វើបាប ប៉ុណ្ណោះទេ តែក៏បានបាញ់ បង្អើលទៅក្នុងអាកាស ទាំងគំរាមបញ្ជូនជនរងគ្រោះទាំងនោះ ត្រឡប់ទៅ បេឡារុស វិញ ។

គិតតាំងពីដើមឆ្នាំនេះមក ចំនួនជនបន្លាស់ទីខុសច្បាប់បែបនេះ ដែលត្រូវឃាត់ខ្លួន នៅតំបន់ព្រំដែន លីទុយអានី និង បេឡារុស ឡើងដល់ជិត ៦០០ នាក់។ អាជ្ញាធរបេឡារុស មិនលាក់បាំងឡើយថា ប្រភព នៃឥរិយាបថនេះរបស់ខ្លួន គឺមកពី អាជ្ញាធរ លីទុយអានី គាំទ្រយ៉ាងចាស់ដៃក្រៃ ដល់ ពួក​ប្រឆាំង​បេឡារុស។

សូមចុចស្តាប់​បទអន្តរាគមន៍​របស់ កែវ ឆាយា ពីរដ្ឋធានីម៉ូស្កូ៖

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ