អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើចិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របានឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងអំឡុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ចិនបានស្គាល់នូវកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយជាមធ្យមប្រជាពលរដ្ឋចិនម្នាក់ៗបានបង្កើនចំណូលរបស់ខ្លួនផងដែរ។ ទោះជាយ៉ាងណា ភោគផលនៃកំណើនសេដ្ឋកិច្ចនេះមិនមែនធ្លាក់ទៅលើដៃមនុស្សម្នាក់ៗស្មើៗគ្នានោះទេ។ ជាលទ្ធផល វាបង្កើតឱ្យមានគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ប្រជាពលរដ្ឋរស់នៅទីក្រុងដែលទទួលបានឱកាសការងារ សុខភាព និងការអប់រំច្រើនជាង មានកម្រិតជីវភាពល្អប្រសើរជាងប្រជាជននៅតំបន់ផ្សេងៗទៀត។ ក្នុងពេលបច្ចុប្បន្ន តើរដ្ឋាភិបាលចិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របានឬទេ? និងតើនយោបាយនេះអាចប៉ះពាល់អ្វីខ្លះដល់សង្គមចិនទាំងមូល?

តើចិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របានឬទេ?
តើចិនអាចកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្របានឬទេ? AP - Mark Schiefelbein
ផ្សាយពាណិជ្ជកម្ម

នៅក្នុងប្រវត្តិសាស្រ្ដមនុស្សជាតិ មិនមានប្រទេសណាដែលអាចកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ក្នុងចំនួនដ៏ច្រើន និងក្នុងរយៈពេលដ៏ខ្លី ដូចប្រទេសចិននោះទេ។ ត្រឹមរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយ ចិនបានស្គាល់នូវកំណើនសេដ្ឋកិច្ចយ៉ាងខ្លាំង ហើយជាមធ្យមប្រជាពលរដ្ឋម្នាក់ៗបានបង្កើនចំណូលរបស់ខ្លួនផងដែរ។ ជាលទ្ធផល ប្រជាជនក្នុងចំនួនរាប់រយលាននាក់ បានងើបចេញផុតពីបន្ទាប់នៃភាពក្រីក្រ។

ទោះជាយ៉ាងណា ភោគផលនៃកំណើនសេដ្ឋកិច្ចនេះមិនមែនធ្លាក់ទៅលើដៃមនុស្សម្នាក់ៗស្មើៗគ្នានោះទេ។ ជាលទ្ធផល វាបង្កើតឱ្យមានគម្លាតរវាងអ្នកមាន និងអ្នកក្រ។ ប្រជាពលរដ្ឋរស់នៅទីក្រុងដែលទទួលបានឱកាសការងារ សុខភាព និងការអប់រំច្រើនជាង មានកម្រិតជីវភាពល្អប្រសើរជាងប្រជាជននៅតំបន់ផ្សេងទៀត។

មូលហេតុនេះហើយ នៅក្នុងប្រទេសចិនបច្ចុប្បន្ន ជាពិសេស ក្រោមការដឹកនាំរបស់ ប្រធានាធិបតី ស៊ី ជីនពីង នយោបាយនៃការកាត់បន្ថយវិសមភាពសង្គម ឬគេស្គាល់ជាភាសាបច្ចេកទេស នយោបាយបែងចែកប្រាក់ចំណូលជាតិឡើងវិញ បានក្លាយជាប្រធានបទយ៉ាងក្ដៅ ក្នុងនយោបាយចិន។

នៅឯកិច្ចប្រជុំនយោបាយមួយដ៏ធំ កាលពីខែសីហា ឆ្នាំ២០២១ នៃគណៈកម្មាធិការមជ្ឈិមបក្សសម្រាប់កិច្ចការហិរញ្ញវត្ថុ និងសេដ្ឋកិច្ច ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសង្កត់ធ្ងន់អំពី គោលដៅនៃវិបុលភាពរួមគ្នា សម្រាប់ប្រទេសចិន ហើយវាទាមទារឱ្យមាននយោបាយបែងចែកភោគផលសេដ្ឋកិច្ចទាំងមូលឡើងវិញ សម្រាប់សេដ្ឋកិច្ចចិនទាំងមូល។ នេះបើយោងតាមសេចក្តីរាយការណ៍ដោយទីភ្នាក់ងារព័ត៌មានស៊ីនហួ។

អាចមានការបកស្រាយខុសគ្នាអំពីការលើកឡើងនេះ។ ផ្អែកតាមទីភ្នាក់ងារសារព័ត៌មានស៊ីនហួរដដែល ថ្នាក់ដឹកនាំចិនចង់បង្កើនចំនួនក្រុមពលរដ្ឋដែលមានចំណូលមធ្យម ឱ្យមានចំនួនកាន់តែច្រើន សម្រាប់ការអនុវត្តនយោបាយនេះ។ ប៉ុន្តែ បើតាមកាសែត Economist នយោបាយការបែងចែកឡើងវិញ សំដៅដល់ការបែងចែកសេដ្ឋកិច្ចឡើងវិញ ហើយវាប្រៀបបាននឹងការហែកចែកគ្នា នូវសាច់អូលីវ ពីអ្នកដែលបានច្រើនទៅឱ្យអ្នកដែលបានតិច។ បើដូច្នេះ ក្រុមពលរដ្ឋអ្នកមាននឹងត្រូវរងផលប៉ះពាល់ច្រើនជាងគេពីនយោបាយនេះ។

ក៏ប៉ុន្តែ ជាក់ស្ដែង លោកប្រធានាធិបតី ស៊ី ជីនពីង ក៏មិនបាននិយាយឱ្យច្បាស់ថា គោលនយោបាយនេះគឺជាគោលដៅគោលនយោបាយតែមួយគត់នោះទេ សម្រាប់ប្រទេសចិន។ លោកក៏មិនបានបញ្ជាក់អំពីភាពលម្អិត និងយន្ដការនៃនយោបាយនេះទេ។ ក្នុងពេលជាមួយគ្នា លោក ស៊ី ជីនពីង ក៏បានបន្ដសង្កត់ធ្ងន់ជាញឹកញាប់ផងដែរអំពីគោលដៅនៃការបញ្ចប់ភាពក្រីក្រ។

តើអ្វីជាប៉ះពាល់នៃនយោបាយបែងចែកឡើងវិញ?

នយោបាយបែងចែកចាយឡើងវិញ សំដៅដល់ការផ្លាស់ប្តូរធនធានពីក្រុមពលរដ្ឋមួយក្រុម ទៅកាន់ក្រុមពលរដ្ឋផ្សេងទៀត។ ជាទូទៅ គេផ្លាស់ប្ដូរធនធានពីអ្នកមានទៅកាន់អ្នកក្រ។ អន្តរាគមន៍របស់រដ្ឋាភិបាលអាចជួយកាត់បន្ថយវិសមភាព តាមរយៈយន្តការពន្ធដារ និងការផ្ទេរប្រាក់ ឬចំណាយសង្គម។ ក៏ប៉ុន្តែ វាក៏អាចរុញច្រានឱ្យអ្នកមានលែងចង់ខិតខំធ្វើការបន្ដ ព្រោះបើទោះបីជាខំប្រឹងធ្វើការ ក៏ភោគផលសេដ្ឋកិច្ចរបស់ខ្លួនត្រូវរដ្ឋយកទៅបែងចែកឱ្យអ្នកផ្សេង នៅទីបញ្ចប់។ ការសិក្សាថ្មីមួយ ចេញផ្សាយដោយ VOXEU និងប្រើប្រាស់ទិន្នន័យតាំងពីឆ្នាំ១៩៨១ ក្នុងប្រទេសចិន បង្ហាញថា អាចមានការព្រួយបារម្ភអំពីផលប៉ះពាល់នៃនយោបាយបែងចែកឡើងវិញលើកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រក្នុងប្រទេសចិន។ ក៏ប៉ុន្តែ បើផ្អែកតាមទិន្នន័យប្រវត្តិសាស្ត្ររបស់ប្រទេសចិនកន្លងមក គេមិនអាចសង្កេតឃើញថាវាមានផលប៉ះពាល់អ្វីធ្ងន់ធ្ងរនោះទេ ទៅលើកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងសុខុមាលភាពសង្គមទាំងមូល។

ទោះជាយ៉ាងណា ដើម្បីឱ្យផលប៉ះពាល់មានកម្រិតទាបបំផុត រដ្ឋាភិបាលចិនត្រូវបង្កើត និងអនុវត្តនយោបាយដ៏ត្រឹមត្រូវ និងប្រយ័ត្នប្រយែងបំផុត។ ការសិក្សាក៏បានសង្កត់ធ្ងន់អំពីការបង្កើនសេវាសង្គមនៅតំបន់ជនបទ ចំពោះនយោបាយបែងចែកឡើងវិញផងដែរ។

សរុបជារួម ប្រទេសចិនអាចគិតគូរអំពីនយោបាយបែងចែកប្រាក់ចំណូល ឬកាត់បន្ថយគម្លាតរវាងអ្នកមាន និងអ្នកក្រ ហើយនយោបាយនេះទំនងមិនប៉ះពាល់ខ្លាំងធ្ងន់ធ្ងរ ដល់កំណើនសេដ្ឋកិច្ច និងភាព

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ