អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុដូចម្តេច បានជា ការដាក់ទណ្ឌកម្មពេជ្ររុស្ស៊ី ស្មុគស្មាញយ៉ាងហ្នឹង?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុងថ្ងៃដំបូងនៃជំនួបកំពូលខ្លួននៅក្រុង Hiroshima បណ្តាប្រទេសលូតលាស់ជាងគេខាងឧស្សាហកម្ម ហៅថា G7 បានប្រកាស ទណ្ឌកម្មថ្មីៗទល់នឹងរុស្ស៊ី ដោយតម្រង់ជាអាទិ៍ លើការជួញពេជ្រ ដែលនាំមកនូវកម្រៃសែនក្រាសក្រែលដល់រុស្ស៊ី។ ដើម្បីអនុវត្តទណ្ឌកម្មនេះ ក្រុមប្រទេសG7 នឹងប្រើប្រាស់​វិធីសាស្ត្របច្ចេកវិទ្យាឈានមុខ ក្នុងការតាមដានរក ថាពេជ្រនោះមានប្រភពមកពីណា។​

ពេជ្រច្នៃហើយ សម្រាប់ប្រើក្នុងគ្រឿងអល្លង្ការ​
ពេជ្រច្នៃហើយ សម្រាប់ប្រើក្នុងគ្រឿងអល្លង្ការ​ Getty Images/Phillip Hayson/Photolibrary
ផ្សាយពាណិជ្ជកម្ម

ពេជ្រ មិនមែន អមតៈទេ “ - សំដីចំអកនេះ បន្លឺឡើងដោយ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel ក្នុងបទអន្តរាគមន៍ខ្លួន នៅពីមុខប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ក្រុមG7 ក្នុងក្រុង ជប៉ុន Hiroshima។ ក្រុម G7  ដាក់ទណ្ឌកម្មទល់នឹងពេជ្ររុស្ស៊ី ដែលការនាំវាចេញទៅក្រៅ ផ្តល់ចំណូលបាន ៥.០០០ លានដុល្លារ ក្នុងមួយឆ្នាំៗ ដល់ប្រទេសរុស្ស៊ី។ អង់គ្លេសក្នុងរឿងនេះ ដៃដល់ជាងគេ ដោយបានប្រកាស ហាមមិនឲ្យនាំពេជ្ររុស្ស៊ី ចូលឡើយ - ហាមនេះគឺ ទាំងស្រុង និង គ្មានល័ក្ខខ័ណ្ឌ។

តាំងពីចុងខែកញ្ញាម៉្លេះ គណៈកម្មការអឺរ៉ុប បានស្នើឲ្យដាក់ទណ្ឌកម្មពេជ្ររុស្ស៊ី -ការនេះរំលឹកដោយអ្នក ឆ្លើយឆ្លង របស់ AFP នៅក្រុង Bruxelles លោក Pierre Benazet ។ កាលណោះជា កញ្ចប់ទណ្ឌកម្មទី ៨ ប្រឆាំងរុស្ស៊ី ដែលអនុម័ត ១០ថ្ងៃក្រោយមក ប៉ុន្តែមិនរាប់បញ្ចូល ពេជ្រទេ ដ្បិត ប្រទេស បែលហ្ស៊ិក  បានប្រើ​សិទ្ធិជំទាស់។ តាំងពីពេលនោះមក បញ្ហាដាក់ទណ្ឌកម្មពេជ្រររុស្ស៊ី ត្រូវបានព្យួរទុក ដោយឥតកំណត់ថេរវេលា។ ហើយ ត្រូវការឲ្យមានការចាត់ចែងជាជំនួបកំពូលG7 ដើម្បីឲ្យវាលេចចេញមកជាថ្មី។

ត្រូវតែនិយាយថា វិស័យពេជ្រ របស់ខេត្ត Anvers នៅប៉ែកខាងជើង ប្រទេសបែលហ្ស៊ិក បន្តស្ថិតនៅជា ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ សម្រាប់អង់គ្លេស។ ពេជ្រ តំណាងឲ្យ ១៥% នៃ ការនាំចេញរបស់ បែល ហ្ស៊ិក ទៅតំបន់នៅក្រៅសហភាពអឺរ៉ុប និង៥% នៃការនាំចេញសរុប របស់បែលហ្ស៊ិក។ ខេត្ត បែលហ្ស៊ិក Anvers សព្វថ្ងៃស្ថិតនៅជា ប៉ូលមួយសែនសំខាន់នៅក្នុងលោក ខាងជំនួញពេជ្រ។ ៤០% នៃ ពេជ្រច្នៃ៥០%នៃពេជ្រឧស្សាហកម្ម និង៨៥% នៃដុំពេជ្រមិនទាន់ច្នៃ បច្ចុប្បន្នឆ្លងកាត់តាម ប្រទេសបែលហ្សិក។

ប៉ុន្តែ ១ភាគ៣ នៃពេជ្រ គឺនាំចូលពីប្រទេសរុស្ស៊ី - នេះជាមូលហេតុនៃ ក្តីបារម្ភចំពោះទស្សនវិស័យដាក់ទណ្ឌកម្ម លើផ្នែកនេះ ដែលគម្រាមទៅហើយ ដោយការប្រជែងពីខាងឥណ្ឌា។ ត្រូវឲ្យមានការបោះឆ្នោត ក្នុងរដ្ឋសភាបែលហ្សិក គាំទ្រដល់ការដាក់ទណ្ឌកម្មលើពេជ្ររុស្ស៊ី ដើម្បីលោកប្រធានក្រុមប្រឹក្សាអឺរ៉ុប ដែលរូបគាត់ផ្ទាល់ជាជាតិ បែលហ្ស អាចស្នើឲ្យដាក់ទណ្ឌកម្មបែបនេះ។

ជាឧស្សាហកម្មមួយដ៏ចម្បងនៅ ឥណ្ឌា

ពួកប្រទេសក្រុម G7 ឥឡូវ នឹងសាកល្បងបញ្ចុះបញ្ចូលឥណ្ឌា ឲ្យភ្ជាប់ខ្លួនទៅនឹងទណ្ឌកម្មនេះ។ ភារកិច្ច ដែលចោទ មិនមែនងាយស្រួលបំពេញឡើយ ពីព្រោះរុស្ស៊ីជា សម្ព័ន្ធមិត្តយុទ្ធសាស្ត្រ របស់ឥណ្ឌា រាប់ ទសវត្សមកហើយ ហើយ ក្រុង New Delhi សោត មិនថ្កោលទោសម៉ូស្គូ ជាសាធារណៈឯណា ចំពោះ ការលុកលុយចូលអ៊ុយក្រែន។ មិនតែប៉ុណ្ណោះ ឥណ្ឌាជាប្រទេសនាំចូលពេជ្ររុស្ស៊ី ក្នុងបរិមាណធំធេង ។ ក្រុមហ៊ុនយក្សរុស្ស៊ីខាងជីកពេជ្រ បែបយ៉ាង Alrosa  ជាទម្លាប់ទៅហើយ ផ្គត់ផ្គង់ ដល់ទៅ ១ភាគ៣ នៃដុំពេជ្រ សម្រាប់ច្នៃនៅឥណ្ឌា។ នៅ ឥណ្ឌា រដ្ឋ Gujarat ជាទីដែល ច្នៃដល់ទៅ៩០% នៃពេជ្រពិភពលោក ប្រើកម្លាំងមនុស្សដល់ ១លាននាក់ឯណោះ។

ក្រោយពី លុកលុយចូលអ៊ុយក្រែន បរិមាណពេជ្រដែលរុស្ស៊ីនាំចេញ បានធ្លាក់ចុះក្រោមចំហាយទណ្ឌកម្ម បស្ចិមលោក ដែលឆូតឈ្មោះប្រទេសរុស្ស៊ីចេញពី ប្រព័ន្ធធនាគារអន្តរជាតិ SWIFT ។ ទន្ទឹមនេះ ការនាំចេញ នៃពេជ្រឥណ្ឌាដែលច្នៃនិងធ្វើឲ្យរលោង បានស្រុតចុះមែនទែន មកពីសហគ្រាសអាមេរិកាំង និងអឺរ៉ុប នាំគ្នាប្រកែក មិនព្រមទិញ ពេជ្រដែលចេញពីប្រទេសរុស្ស៊ី។

ការនាំចេញនៃពេជ្រឥណ្ឌាដែលច្នៃនិងធ្វើឲ្យរលោង បាននាំចំណូល ១.០៣២ លានដុល្លារ ក្នុងខែមេសា នេះជាទិន្នន័យ នៃក្រុមប្រឹក្សាខាងនាំចេញត្បូងពេជ្រ និង គ្រឿងអលង្ការ GJEPC ដែលចង្អុលឲ្យឃើញ ពីការធ្លាក់ចុះអស់ ៣៩% ឬជាទឹកប្រាក់អស់ជាង ៨០០ លានដុល្លារ បើធៀបទៅនឹង ខែមេសា ឆ្នាំមុន។

តាម ប្រធាន ក្រុមប្រឹក្សា GJEPC លោក  Vipul Shah ឧស្សាហកម្មនឹង ប្រកាន់ឥរិយាបថប្រុងប្រយ័ត្ន ចំពោះ ប្រភេទទណ្ឌកម្ម ដាក់ទល់នឹង ពេជ្ររុស្ស៊ី។ គាត់ថ្លែងដូចតទៅ ៖ រុស្ស៊ី ជា ប្រទេសមួយដ៏ចម្បងខាងផ្គត់ផ្គង់ ពេជ្រ ដល់យើង។ ការផ្គត់ផ្គង់នេះ នឹង ធ្លាក់ក្នុងភាពបង្ខិតបង្ខំ។ យើងនឹងប្រឈម ចំពោះបញ្ហាដ៏ធំ ។ រឿង ដែលចោទជាបន្ទាន់គឺ បញ្ហាផ្តល់ការងារដែលនឹងរងផលប៉ះពាល់ធ្ងន់តែម្តង ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ