អានតួអត្ថបទ
បទយកការណ៍

វ័យចំណាស់នៃម្ហូបអាហារខ្មែរបានធ្វើ​ឲ្យ​សៀវភៅ​The Taste of Angkorទទួលរង្វាន់ជាសៀវភៅអាស៊ីល្អជាងគេ

ចុះផ្សាយ​នៅ​ថ្ងៃ៖

កម្ពុជាមានមោទនភាពដែលសៀវភៅមុខម្ហូបរបស់ខ្លួនទទួលបានរង្វាន់ថ្នាក់អន្តរជាតិ។ សៀវភៅឈ្មោះ កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ដែលមានចំណងជើងជាភាសាអង់គ្លេសថា The Teste of Angkor បានទទួលរង្វាន់ជាសៀវភៅអាស៊ីល្អជាងគេ នៅក្នុងការប្រកួតរង្វាន់ Gourmand World Cookbook Awards ប្រចាំឆ្នាំ ២០២១ ដែលកំពុងរៀបចំនៅទីក្រុងប៉ារីស ពីថ្ងៃ ទី២៩វិច្ឆិកា ដល់ថ្ងៃទី ៦ធ្នូចុងសប្តាហ៍នេះ។ នៅថ្ងៃអង្គារ ថ្ងៃដែលសៀវភៅThe Taste of Angkor បានទទួលរង្វាន់ ស្ថានទូតកម្ពុជាក្រោមជំនួយឧបត្ថម្ភពីសមាគម សមាគម មិត្ត ឱសថនិស្សិត និងឱសថការីខ្មែរ AEPK បាននាំយកផងដែរការសំដែងរបាំបុរាណខ្មែរ របស់សមាគម BCK នៅទីក្រុងប៉ារីស ទៅបង្ហាញជនបរទេស។ សម្រាប់អ្នករៀបចំការប្រកួតពានរង្វាន់ហ្គ័រម៉ង់ សៀវភៅមុខម្ហូបពិភពលោកប្រចាំ ឆ្នាំ២០២១ សៀវភៅមុខម្ហូបកម្ពុជាសក្តិសមនឹងបានការទទួលស្គាល់ នៅក្នុងឆាកអន្តរជាតិ។ តើសៀវភៅមុខម្ហូបខ្មែរពិសេសប៉ុណ្ណា ទើបបានទទួលរង្វាន់ជាសៀវភៅអាស៊ីល្អផ្តាច់គេ នៅក្នុងការប្រកួតពានរង្វាន់ Gourmand World Cookbook Awards? 

សៀវភៅ រសជាតិ​អង្គរ ចងក្រង​ដោយ​ក្រសួងការបរទេស​កម្ពុជា ទទួលរង្វាន់​ជា​សៀវភៅអាស៊ីល្អផ្តាច់គេ ក្នុងការប្រកួតពានរង្វាន់​ Gourmand World Cookbook Awards នៅ​ថ្ងៃទី ៣០​វិច្ឆិកា ២០២១
សៀវភៅ រសជាតិ​អង្គរ ចងក្រង​ដោយ​ក្រសួងការបរទេស​កម្ពុជា ទទួលរង្វាន់​ជា​សៀវភៅអាស៊ីល្អផ្តាច់គេ ក្នុងការប្រកួតពានរង្វាន់​ Gourmand World Cookbook Awards នៅ​ថ្ងៃទី ៣០​វិច្ឆិកា ២០២១ © Chheang Bopha
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ