អានតួអត្ថបទ
សៀវភៅមុខម្ហូប

“កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ”ទទួលរង្វាន់ជា​សៀវភៅ​អាស៊ីល្អជាងគេ

សៀវភៅមុខម្ហូបខ្មែរ ដែលមានឈ្មោះ​ថា កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ឬជាភាសា​អង់គ្លេស​ហៅថា The Taste of Angkor បាន​ទទួល​រង្វាន់ ក្នុង​ប្រភេទ សៀវភៅអាស៊ី​ល្អផ្តាច់គេ នៅក្នុងការប្រកួតពានរង្វាន់​ហ្គ័រម៉ង់ សៀវភៅ​មុខ​ម្ហូបពិភពលោកប្រចាំ ឆ្នាំ​២០២១ ដែលមាន​ការចូលរួម​របស់សៀវភៅ​ប្រមាណ ៤០០០ច្បាប់ មកពីប្រទេស​ចំនួន​១៩៨។ ការប្រកាសជ័យលាភី ត្រូវបានធ្វើឡើង នៅរសៀល​ថ្ងៃ​អង្គារ​ទី​៣០​វិច្ឆិកា នៅទីក្រុង​ប៉ារីស បន្ទាប់ពី​គណៈមេប្រយោគអន្តរជាតិ​របស់​ស្ថាប័ន​ពានរង្វាន់ ហ្គ័រម៉ង់ សៀវភៅ​មុខ​ម្ហូប​ពិភពលោក បាន​ជ្រើសរើស​សៀវភៅ “កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ” សម្រាប់​រង្វាន់ “សៀវភៅអាស៊ីល្អផ្តាច់គេ”។ តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូតកម្ពុជាប្រចាំប្រទេស​បារាំង សៀវភៅ កេរ្តិ៍ដំណែលស្នាដៃម្ហូបខ្មែរ ត្រូវ​បាន​សម្រិតសម្រាំង​និង​ចងក្រោយ​ដោយ​ក្រសួងការបរទេស​និង​សហប្រតិបត្តិការអន្តរជាតិ កម្ពុជា។ នៅក្នុង​ពិធីប្រគល់​រង្វាន់ កាលពីថ្ងៃម្សិលមិញ គេឃើញ​មាន​វត្តមាន​របស់​រដ្ឋមន្រ្តីប្រតិភូអម​នាយករដ្ឋមន្រ្តី លោក​ឆែម គាត​រិទ្ធី និង​ឯកអគ្គរាជទូត​ កម្ពុជា ប្រចាំ​ប្រទេស​បារាំង  លោក​កេត សោផាន់ ដែលជាអ្នកឡើង​ទៅទទួលរង្វាន់​ពី​ស្ថាបនិក​ពានរង្វាន់​ហ្គ័រម៉ង់ លោក អេឌ័រ គ័ងត្រូ។ យើងស្តាប់​លោក​កេត​ សោផាន់ ដែល​ឈាង បុប្ផា បានជួបសម្ភាសន៍ នៅទីក្រុង​ប៉ារីស។

សៀវភៅ រសជាតិ​អង្គរ ចងក្រង​ដោយ​ក្រសួងការបរទេស​កម្ពុជា ទទួលរង្វាន់​ជា​សៀវភៅអាស៊ីល្អផ្តាច់គេ ក្នុងការប្រកួតពានរង្វាន់​ Gourmand World Cookbook Awards នៅ​ថ្ងៃទី ៣០​វិច្ឆិកា ២០២១
សៀវភៅ រសជាតិ​អង្គរ ចងក្រង​ដោយ​ក្រសួងការបរទេស​កម្ពុជា ទទួលរង្វាន់​ជា​សៀវភៅអាស៊ីល្អផ្តាច់គេ ក្នុងការប្រកួតពានរង្វាន់​ Gourmand World Cookbook Awards នៅ​ថ្ងៃទី ៣០​វិច្ឆិកា ២០២១ © Chheang Bopha
ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ