អានតួអត្ថបទ
បទសម្ភាស

លោក យ៉ែម បុញ្ញឫទ្ធិ៖ យើងមានការរួបរួមគ្នាយ៉ាងល្អ តែចុងក្រោយយើងខុសគ្នាលើវិធីសាស្ត្រដើរទៅរកគោលដៅ

ចុះផ្សាយ​នៅ​ថ្ងៃ៖

សម្ព័ន្ធភាពរវាងលោក យ៉ែម បុញ្ញឫទ្ធិ និងលោក ញឹក ប៊ុនឆៃ នៅក្នុងគណបក្សខ្មែររួបរួមជាតិ ពេលនេះ បានដើរមកដល់ផ្លូវបំបែក ដែលត្រូវដើរចេញពីគ្នា។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក យ៉ែម បុញ្ញឫទ្ធិ ដែលទទួលបានតួនាទីជាអនុប្រធានគណបក្សខ្មែររួបរួមជាតិ ក្រោយពេលចងសម្ព័ន្ធភាពជាមួយលោក ញឹក ប៊ុនឆៃ នោះ បានឲ្យដឹងថា លោក និងលោក ញឹក ប៊ុនឆៃ មានការរួបរួមគ្នាយ៉ាងល្អ កាលពីកន្លងមក។ ក៏ប៉ុន្តែក្រោយការបោះឆ្នោតរួច សម្ព័ន្ធភាពនេះ មានការយល់ខុសគ្នាពីវិធីសាស្ត្រដើរទៅរកគោលដៅ។ តាមលោក យ៉ែម បុញ្ញឫទ្ធិ មូលហេតុចម្បងនៃការប្រេះឆានេះ គឺដោយសារតែលោក ញឹក ប៊ុនឆៃ ដែលប្រធានគណបក្សខ្មែររួបរួមជាតិ បានសម្រេចចូលរួមក្នុងឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ខណៈដែលលោក យ៉ែម បុញ្ញឫទ្ធិ យល់ថា ស្ថាប័ននោះ ជាស្ថាប័នដែលខ្ជះខ្ជាយថវិការដ្ឋ។  

លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមចាតិ
លោក យ៉ែម បុញ្ញឫទ្ធិ អនុប្រធានគណបក្សខ្មែររួបរួមចាតិ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ