អានតួអត្ថបទ
បទសម្ភាស

លោក គីមសួរ ភីរិទ្ធ៖ «តិចឬច្រើន រដ្ឋាភិបាលថ្មីនឹងប៉ះពាល់កេរ្តិ៍ឈ្មោះ ដោយសារការគំរាមផ្នែកនយោបាយលើបក្សប្រឆាំង»

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណបក្សភ្លើងទៀន នៅថ្ងៃសៅរ៍ បានចេញមកប្រតិកម្មទៅនឹងសកម្មភាពដែលអាជ្ញាធរ បានចាប់ខ្លួនសកម្មជនរបស់ខ្លួនចំនួន៥នាក់ ក្នុងខេត្តបន្ទាយមានជ័យ ថាជាចាប់ខ្លួនយ៉ាងអយុត្តិធម៌។ តាមសេចក្តីថ្លែងការណ៍ បក្សប្រឆាំងមួយនេះ បានឆ្លៀតរំលេចថា សកម្មជនរបស់ខ្លួនជាហូរហែបានរងនូវការគំរាមកំហែង បើទោះបីជាគណបក្សមិនបានចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងទៅនេះក្តី។ លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន យល់ថា ការគំរាមកំហែងលើសកម្មជនបក្សប្រឆាំងយ៉ាងដូច្នេះ ទោះតិចឬច្រើន នឹងធ្វើឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរដ្ឋាភិបាលថ្មីអាណត្តិទី៧នេះ។ បើតាមអ្នកនាំពាក្យ លោកសង្ឃឹមថា រដ្ឋាភិបាលថ្មីនឹងរក្សាស្ថេរភាពនយោបាយឲ្យល្អប្រសើរ ដើម្បីឆ្ពោះទៅរកការបង្រួបបង្រួមជាតិ។

លោក គីមសួរ ភីរិទ្ធ  អ្នកនាំពាក្យគណបក្សភ្លើងទៀន
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ