អានតួអត្ថបទ
បទសម្ភាស

លោក គីមសួរ ភារិទ្ធ៖ វាសនាសម្ព័ន្ធភាពបក្សប្រជែង អាស្រ័យលើបរិយាកាសនយោបាយ​ជាក់ស្តែង

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយបាន​​បែកបាក់ជាច្រើនដង ​គណបក្សក្រៅរដ្ឋាភិបាលចំនួន៤ ដែលរួមមាន គណបក្សភ្លើងទៀន គណបក្សឆន្ទៈខ្មែរ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន និងគណបក្សកែទម្រង់កម្ពុជា នៅថ្ងៃទី១១ខែកញ្ញានេះ បានសម្រេច​ចុះហត្ថលេខា​ព្រមព្រៀងបង្កើត «សម្ព័ន្ធ​ភាពឆ្ពោះទៅរកអនាគត» គោលបំណង​​ជម្រុញកសាងសង្គមប្រជាធិបតេយ្យ យុត្តិធម៌សង្គម និងការអភិវឌ្ឍ។ តាមរយៈបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ ​​លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន គូសបញ្ជាក់ថា វាសនាសម្ព័ន្ធភាពនយោបាយ​ថ្មីនេះ​ អាចឈាន​ដល់ការច្របាច់បញ្ចូលគ្នាជា​គណបក្សតែមួយ ឬ អាចប្រេះឆាទៅវិញ​​ អាស្រ័យទៅលើ​បរិយាកាសនយោបាយជាក់ស្តែង ខណៈបក្សនយោបាយនី​មួយៗក៏​កំពុងជួបបញ្ហាផ្ទៃក្នុង និងការបាត់លិខិតច្បាប់ដើម​របស់បក្សភ្លើងទៀនជាដើម។

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ក្នុងពិធី​ចុះហត្ថលេខាព្រមព្រៀងបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅរកអនាគត» នៅថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣។
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ក្នុងពិធី​ចុះហត្ថលេខាព្រមព្រៀងបង្កើត «សម្ព័ន្ធភាពឆ្ពោះទៅរកអនាគត» នៅថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២៣។ © អោ ស្រីពេជ្រ
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ