អានតួអត្ថបទ
បទសម្ភាស

លោក ចាស្ទីន វ៉ាយអេត៖ អូស្ត្រាលីកំពុងព្យាយាមជំរុញការវិនិយោគវិស័យកសិកម្មនៅកម្ពុជា

ចុះផ្សាយ​នៅ​ថ្ងៃ៖

តំណាងក្រសួងកសិកម្ម និងឯកអគ្គរាជទូតអូស្ត្រាលី រួមទាំងអង្គការរបស់អូស្រ្តាលី នៅថ្ងៃពុធ បានរួមគ្នាចូលរួមការសម្ពោធជណ្តើរត្រីនៅក្នុងភូមិស្លែង ស្រុកក្រឡាញ់ ខេត្តសៀមរាប។ ជណ្តើរត្រី ជាជណ្តើរមានលក្ខណៈជាថ្នាក់ៗ ដែលអាចឲ្យត្រីតូចនិងធំ ផ្លាស់ពីទីទាប ទៅកាន់ទីខ្ពស់ នៃទំនប់ទឹក។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា បានឲ្យដឹងថា អូស្ត្រាលីនៅមានគម្រោងជាច្រើនទៀត ដែលធ្វើការជាមួយកម្ពុជា លើវិស័យកសិកម្ម។ ឯកអគ្គរាជអូស្ត្រាលី បានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលអូស្ត្រាលីកំពុងព្យាយាមជំរុញការវិនិយោគបន្ថែមទៀត លើវិស័យកសិកម្មកម្ពុជា។ បើតាមលោក ចាស្ទីន វ៉ាយអេត វិស័យកសិកម្មបានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយពលរដ្ឋកម្ពុជាឲ្យមានការងារធ្វើ និងចាកចេញពីភាពក្រីក្រ។

លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្លែងផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ
លោក ចាស្ទីន វ៉ាយអេត ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំកម្ពុជា ថ្លែងផ្តល់បទសម្ភាសដល់វិទ្យុបារាំងអន្តរជាតិ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ