អានតួអត្ថបទ
បទសម្ភាស

បណ្ឌិត យ៉ង សាំងកុមារ៖ការពង្រាយមន្ត្រីកសិកម្មនឹងគ្រប់ឃុំនៅឆ្នាំ២០២៥

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​នៅ​តាម​ឃុំ​គឺ​ជា​គោល​នយោបាយ​អទិភាព​ក្នុង​ចំណោម​គោលនយោបាយ​អទិភាព​៣​របស់​វិស័យ​កសិកម្ម​អាណត្តិ​ទី៧នេះ​។ ​មាន​ឃុំ​ចំនួន១០​បាន​អនុវត្តន៍​សាកល្បង​រួច​ហើយ​ដែល​មានមន្ត្រី​កសិកម្ម​ធ្វើ​ការ​ ខណៈ​ឃុំ​ចំនួន​២៥០​ទៀត​ កំពុង​ជ្រើស​រើស​មន្ត្រី​នៅ​ចុង​ឆ្នាំនេះ​។ ​បើ​តាម​លោក ​យ៉ង សាំងកុមារ ​ការ​ពង្រាយ​មន្ត្រី​កសិកម្ម​នឹង​បាន​គ្រប់​ឃុំ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០២៥​។​ ការ​ងារ​ស្នូល​របស់​មន្ត្រី​កសិកម្ម​ឃុំ​គឺ​ស្វែង​យល់​ពី​បញ្ហា​របស់​កសិករ ​និង​ជួយ​សម្រប​សម្រួល​បង្កើត​សហគមន៍​កសិករ​។​ ការ​បង្កើត​សហគមន៍​កសិករ​គឺ​ដើម្បី​ធានា​តម្លៃ​ផលិតផល​ និង​ដឹង​ពី​តម្រូវ​ការ​ទីផ្សារ​ ខណៈ​បច្ចុប្បន្ន​មាន​សហគមន៍កសិករ​ជាង​១២៥០​ ឬ​ស្មើ​នឹង​ជាង​១០​ម៉ឺន​គ្រួសារ​។

លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម
លោក យ៉ង សាំងកុមារ រដ្ឋលេខាធិការក្រសួងកសិកម្ម © @RFI
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ