អានតួអត្ថបទ
បទសម្ភាស

លោក សំ វិច្ឆិកា៖ បុណ្យអុំទូកឆ្នាំនេះ នឹងមិនឲ្យមានសោកនាដកម្មស្លាប់ប្រជាពលរដ្ឋទៀតឡើយ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្នងការនគរបាលក្រុងភ្នំពេញ កំពុងត្រៀមកងកម្លាំងសមត្ថកិច្ចប្រមាណជាង៥០០០នាក់ សម្រាប់ការការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ក្នុងពិធីបុណ្យអុំទូកខាងមុខនេះ។ នេះបើតាមការអះអាងរបស់លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ លោក សំ វិច្ឆិកា បញ្ជាក់ថា នៅឆ្នាំនេះ មានគោលដៅជាច្រើនដែលប្រជាពលរដ្ឋនឹងសម្រុកមកកម្សាន្តក្នុងពិធីបុណ្យអុំទូក។ ជាពិសេសតំបន់កោះនរា គឺជាគោលដៅចម្បងមួយ ដែលអាចនឹងមានប្រជាពលរដ្ឋធ្វើដំណើរច្រើន។ សម្រាប់ពិធីបុណ្យអុំទូកក្នុងឆ្នាំនេះ លោក សំ វិច្ឆិកា អះអាងថា អាជ្ញាធរនឹងមិនឲ្យបាតុភាព ឬសោកនាដកម្មណាមួយកើតឡើង ដូចនឹងព្រឹត្តិការណ៍ស្ពានកោះពេជ្រ ដែលស្លាប់ប្រជាពលរដ្ឋជាង៣០០នាក់ ទៀតឡើយ។

លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។
សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។ © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ