អានតួអត្ថបទ
បទសម្ភាស

លោកថេង សាវឿន៖យើងសង្ឃឹមថាតុលាការទម្លាក់ចោលបទចោទដើម្បីឲ្យយើងបន្តសកម្មភាពជួយកសិករ

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា នឹងត្រូវចូលសវនការសាលាដំបូងខេត្តរតនគិរី នៅថ្ងៃទី០៨មករាឆ្នាំ២០២៤ខាងមុខ។ ជាសវនការដែលអយ្យការអមសាលាដំបូងខេត្តរតនគិរី បានកោះហៅលោក ថេង សាវឿនឲ្យចូលបំភ្លឺពីបទល្មើស រួមគំនិតក្បត់ និងបទញុះញង់ឲ្យមានភាពវឹកវរសង្គមដែលធ្វើឡើងនៅក្នុងខេត្តរតនគិរី កាលពីអំឡុងខែឧសភា។ គួរបញ្ជាក់ថា លោក ថេង សាវឿន និងសហការី ចំនួន២រូបត្រូវបានតុលាការខេត្តរតនគិរី បានឃាត់ខ្លួន កាលពីអំឡុងខែឧសភា ពីបទសង្ស័យញុះញង់ឲ្យកសិករធ្វើបដិវត្តន៍។ បន្ទាប់មកលោក និងសហការី ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ បន្ទាប់ពីបានចេញមុខសុំទោសជាសាធារណៈ។ នៅក្នុងបទសម្ភាសជាមួយវិទ្យុបារាំង RFI ថ្ងៃទី២២ ធ្នូ លោកថេង សាវឿនសង្ឃឹមថានៅក្នុងសវនាការនាថ្ងៃទី៨មករាខាងមុខ តុលាការខេត្តរតនគិរីនឹងទម្លាក់ចោលបទចោទទាំងស្រុង ដើម្បីឲ្យក្រុមរបស់លោកអាចបន្តធ្វើសកម្មភាពជួយកសិករកម្ពុជាជាបន្តទៀត។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា © សហការី
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ