អានតួអត្ថបទ
បទសម្ភាស

លោក ទាវ វណ្ណុល៖ ខ្ញុំស្នើឲ្យក្រសួងមហាផ្ទៃឆ្លើយតបជាវិជ្ជមានចំពោះសំណើរបស់បក្សភ្លើងទៀន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃ​ទី​២៩ ខែ​មករា​នេះ គណបក្ស​កម្លាំងជាតិ​បានចេញ​សេចក្តី​ថ្លែងការណ៍​ស្នើឲ្យ​ក្រសួង​មហាផ្ទៃ​កុំទទួលស្គាល់​សំណុំ​ឯកសារ​របស់​គណបក្ស​ភ្លើងទៀន​ ដែល​សុំផ្លាស់​ប្តូរ​ក្រុម​ប្រឹក្សាឃុំ ​សង្កាត់​របស់ខ្លួន​ទៅចូលរួម​ជាមួយ​គណបក្ស​ដទៃ​។ ​ទន្ទឹមនឹង​សំណើ​មួយនេះ ​បក្សកម្លាំងជាតិ​ក៏បាន​ចោទ​មេដឹកនាំ​បក្សភ្លើងទៀន​ពីបទ​អនុវត្ត​ខុសពីជំហរ​ដើម​របស់អតីត​ស្ថាបនិក​បក្សភ្លើងទៀន​។ តែនៅក្នុង​បទសម្ភាស​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ RFI ​ក្នុងថ្ងៃចន្ទ ​ទី២៩ ​ខែមករានេះ ​ប្រធាន​គណបក្ស​ភ្លើងទៀន​លោក ​ទាវ វណ្ណុល ​ចាត់ទុក​ការលើកឡើង​របស់បក្ស​កម្លាំងជាតិ​ថា ជា​សិទ្ធិរបស់​គេ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​។ ​ទន្ទឹមគ្នា​នេះ​ លោក ទាវ វណ្ណុល ​ក៏បាន​ស្នើឲ្យ​ក្រសួងមហាផ្ទៃ​អនុវត្តច្បាប់​ស្តីពី​គណបក្ស​នយោបាយ ​និង​ឆ្លើយតបជា​វិជ្ជមាន​ចំពោះ​សំណើ​របស់​គណបក្ស​ភ្លើងទៀន​។

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀន © គណបក្ស ភ្លើងទៀន
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ