អានតួអត្ថបទ
បទសម្ភាស

លោក ង៉ោ ម៉េងជ្រួន​៖​អាជ្ញាធរធានាមិនឲ្យកកស្ទះ និងមិនឲ្យយកកម្រៃលើពលករត្រឡប់ពីថៃ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅថ្ងៃចន្ទ ទី១ មេសានេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានចាប់ផ្តើមត្រៀមលក្ខណៈទទួលពលករដែលវិលត្រឡប់ពីថៃដើម្បីចូលរួមបុណ្យចូលឆ្នាំខ្មែរនៅកម្ពុជា។ ក្នុងបទសម្ភាសជាមួយវិទ្យុបារាំងអន្តរជាតិ RFI លោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា នៅថ្ងៃដំបូងនេះ មានពលករខ្ទង់២ពាន់នាក់បានឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតដោយមិនមានការកកស្ទះនោះឡើយ។ បើតាមអភិបាលរងខេត្តរូបនេះ ទោះជាពលករសម្រុកមកច្រើនជាងនេះ នៅពេលខាងមុខ ក៏អាជ្ញាធរធានាមិនឲ្យមានការកកស្ទះ និងមិនឲ្យមានការយកកម្រៃក្រៅផ្លូវការជាដាច់ខាត៕

ពលករខ្មែរ (រូបតំណាង)
ពលករខ្មែរ (រូបតំណាង) © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ