អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

ការអនុម័តសេចក្តីព្រាងច្បាប់ស្តីបញ្ហាព្រំដែនកម្ពុជា-វៀតណាមរបស់រដ្ឋសភា បានក្លាយទៅជាបញ្ហាចម្រូងចម្រាស

ចុះផ្សាយ​នៅ​ថ្ងៃ៖

រដ្ឋសភា​ជាតិ​កម្ពុជា​កាល​ពី​ថ្ងៃ​ទី​០២​ ខែ​វិច្ឆិកា ​ឆ្នាំ​២០២០​ បាន​សម្រេច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​អនុម័ត​យល់ព្រម​លើ​ពិធី​សារ​ខណ្ឌ​សីមា​ និង​បោះ​បង្គោល​ព្រំដែន​គោក​រវាង​កម្ពុជា​ និង​វៀតណាម​។​ ប៉ុន្តែ​ការ​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​មួយ​នេះ​ បាន​ក្លាយ​ជា​បញ្ហា​ចម្រូង​ចម្រាស​។ អតីត​គណបក្ស​ប្រឆាំង​ និង​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​រៀងៗ​ខ្លួន​ ដោយ​សម្តែង​ការ​មិន​ពេញ​ចិត្ត​ និង​សម្តែង​ការ​សោកស្តាយ​។ គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ថា​ ក្នុង​កាលៈទេសៈ​ពេល​នេះ​ សភាជាតិ​ពុំ​គួរ​ផ្តល់​សច្ចាប័ណ្ណ​លើ​កិច្ច​ព្រមព្រៀង​បញ្ហា​ព្រំដែន​ឡើយ​។ ចំណែក​ អតីត​បក្ស​ប្រឆាំង​វិញ​ថា​ ការ​អនុម័ត​សេចក្តី​ព្រាងច្បាប់​នេះ​ គឺ​ជា​ការ​យល់​ព្រម​កាត់​ដី​ខ្មែរ​ទៅ​ឱ្យ​វៀតណាម​។ ប៉ុន្តែ​ គណៈ​កម្មការ​កិច្ចការ​ចម្រុះ​ព្រំដែន​កម្ពុជា​បាន​សាទរ​ ដោយ​ថា​ នេះ ​គឺជា​ការ​បញ្ចប់​ទាំង​ស្រុង​នូវ​ការ​បោះ​បង្គោល​ព្រំដែន​ជាមួយ​វៀតណាម​។

មន្រ្តីនគរបាលកម្ពុជា និងវៀតណាមកំពុងត្រួតពិនិត្យតំបន់ព្រំដែន
មន្រ្តីនគរបាលកម្ពុជា និងវៀតណាមកំពុងត្រួតពិនិត្យតំបន់ព្រំដែន © FB
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ