អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកជំនាញសិទ្ធិមនុស្ស អ.ស.ប បង្ហាញកង្វល់ពីច្បាប់ស្តីពីការគ្រប់គ្រងការឆ្លងកូវីដ១៩

ចុះផ្សាយ​នៅ​ថ្ងៃ៖

កាល​ពី​ថ្ងៃ​ទី​៣១​ ខែ​មីនា ​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​ អ.ស.ប ​ចំនួន​ ៣​ រូប​ បាន​សម្តែង​នូវ​កង្វល់​លើ​ច្បាប់​ស្តីពី​វិធានការ​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ១៩​ និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងៗ​ទៀត​។  ច្បាប់​នេះ​ ត្រូវ​បាន​ប្រកាស​ដាក់​ឲ្យ​ប្រើ​ នៅ​ថ្ងៃ​ទី​១១​ខែ​មីនា​ ឆ្នាំ​២០២១​ ខណៈ​ដែល​ប្រទេស​កម្ពុជា​កំពុង​ឆ្លង​រាលដាល​ជំងឺ​កូវី១៩​ ដែល​មិន​ទាន់​មាន​សញ្ញា​ថមថយ​។  ជុំវិញ​ការ​បារម្ភ​នេះ​ កម្ពុជា​លើក​ឡើង​ថា​ ច្បាប់​នេះ​បង្កើត​ឡើង​ ដើម្បី​ធានា​សុខភាព​ និង​អាយុ​ជីវិត​ពលរដ្ឋ​ ពោល​គឺ​មិនមែន​ការ​បង្កើត​ ដើម្បី​កម្រិត​សិទ្ធិ​សេរីភាព​នោះ​ទេ​។

កម្មាការិនីពាក់ម៉ាសការពារជំងឺកូវីដ១៩ពេលចេញពីធ្វើការ
កម្មាការិនីពាក់ម៉ាសការពារជំងឺកូវីដ១៩ពេលចេញពីធ្វើការ © AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ