អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើកម្ពុជាគួរមានវិធានការបន្ថែមអ្វីខ្លះ ដើម្បីឲ្យស្ថានភាពការជួញដូរមនុស្សល្អប្រសើរជាងមុន?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ស្ថានភាពនៃ​ការជួញដូរមនុស្សនៅកម្ពុជា ត្រូវបានគេសម្គាល់ឃើញជាទូទៅ​ថា នៅតែជាបញ្ហា​ដុះស្នឹមក្នុងសង្គម​ខ្មែរ​ ដែល​មិន​ទាន់​អាច​ដោះ​ស្រាយ​បាន​​នៅឡើយ។ ក្នុងបរិបទរាលដាល​ជំងឺ​កូវីដ១៩នេះ​ ជនទុច្ចរិតជា​ច្រើន ​បានឈ្លៀតឱកាស​បង្កើនល្បឿន​សកម្មភាពជួញដូរមនុស្ស មិនថា​ក្នុងនិងក្រៅប្រទេស​​ ខណៈពេលដែល​រដ្ឋាភិបាលកំពុងជាប់ដៃ​​ទប់ស្កាត់​ការឆ្លងជំងឺរាតត្បាតសកល។ ​គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្សអះអាងថា ខ្លួនបានប្រឹងប្រែងទប់ស្កាត់អស់ពីសមត្ថភាពហើយ។ តែចំពោះ​ក្រុមអង្គការសង្គមស៊ីវិលធ្វើការក្នុង​រឿង​នេះ​វិញ យល់ឃើញថា ការ​អនុវត្ត​នៅ​មាន​កម្រិត។ និង​ថា រដ្ឋាភិបាលគួរតែ​ពង្រឹង​ការ​អនុវត្តវិធានការទប់ស្កាត់​ករណីជួញដូរមនុស្សដែលមានស្រាប់នោះ​បន្ថែមទៀត​។

ការចុះបង្ក្រាបការជួញដូរមនុស្សកាលពីពេលកន្លងទៅ (រូបភាពឯកសារ)
ការចុះបង្ក្រាបការជួញដូរមនុស្សកាលពីពេលកន្លងទៅ (រូបភាពឯកសារ) @ការិយាល័យប្រឆាំងការជួញដូរមនុស្ស
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ