អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើ​បក្ស​ថ្មី​ៗរបស់​អតីត​មន្ត្រី​បក្ស​ប្រឆាំង អាច​បន្សាប​ឥទ្ធិពល​របស់​លោក សម រង្ស៊ី និង លោក កឹម សុខា ឬទេ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រោយ​គណបក្ស​ប្រឆាំង​គីឡូ​ធ្ងន់​ត្រូវ​បាន​រំលាយ​ចោល​ ​កាល​ពី​ឆ្នាំ​២០១៧ មន្ត្រី​ជាន់​ខ្ពស់​នៃ​អតីត​គណបក្ស​នេះ​ចំនួន​២០​រូប​រួច​មក​ហើយ​ ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ  ហើយ​ពួក​គេ​បាន​បង្កើត​គណបក្ស​ផ្សេង​រៀង​ៗ​ខ្លួន​។ ការ​ចេញ​បង្កើត​បក្ស​បែប​រាយ​ប៉ាយ​ដោយ​មន្ត្រី​នៃ​អតីតបក្ស​សង្គ្រោះ​ជាតិ​នេះ​ មិន​ត្រូវ​បាន​គាំទ្រ​ដោយ​អតីត​មេដឹកនាំ​ទាំង​២​រូប​គឺ​ ​លោក សម រង្ស៊ី និងលោក កឹម សុខា នោះ​ទេ។  ហើយ​មេដឹកនាំ​ទាំង​២​រូប​នេះ​ទៀត​សោត ក៏​ត្រូវ​បាន​គេ​សង្កេត​ឃើញ​ជា​ទូទៅ​ថា លែង​មាន​ទំនាក់​ទំនង​ស្អិត​រមួត​ដូច​មុន​ទៅ​ទៀត។ តើ​ឥទ្ធិពល​នយោបាយ​នៃ​ថ្នាក់​ដឹកនាំ​អតីត​បក្ស​ប្រឆាំង​ទាំង​២រូប អាច​នឹង​ត្រូវ​សាប​រលាប​ឬ​ទេ ក្រោយ​ពេល​ដែល​អតីត​មន្ដ្រី​ក្រោម​បង្គាប់​របស់​ខ្លួន កំពុង​តែ​បំបែក​ខ្លួន​ជា​បំណែក​ៗ​បែប​នេះ​?

លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​បាតុ​ករ​។
លោក សម​ រង្ស៊ី​​ប្រធាន និង​លោក ​កឹម​ សុខា​ អនុ​ប្រធាន​​​គណ​​​​បក្ស​​​​សង្គ្រោះ​​​​ជាតិ​​​​ ថ្លែង​​​ទៅ​​​កាន់​​​ក្រុម​​​បាតុ​ករ​។ RFI/Im Rachana
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ