អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

សង្គមស៊ីវិល៖ការកាត់ទោសលោករ៉ុង ឈុន ឱ្យជាប់គុក២ឆ្នាំ ជារឿងអយុត្តិធម៌ និងជាសញ្ញានៃការបិទសិទ្ធិ សេរីភាព

ចុះផ្សាយ​នៅ​ថ្ងៃ៖

ម្សិលមិញ​ លោករ៉ុង ឈុន ​ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​សម្រេច​ផ្តន្ទាទោស​ជាប់ពន្ធនាគារ​២ឆ្នាំ ​និងពិន័យ​ជាទឹកប្រាក់​ចំនួន២លានរៀល​។​ ជាមួយគ្នានេះ ​តុលាការ​ក៏បានកាត់ទោស​លើសកម្មជន​២នាក់ទៀត​ឱ្យជាប់ពន្ធនាគារ​ម្នាក់២០ខែ​ និងពិន័យ​ទឹកប្រាក់​២លានរៀលដូចគ្នា​ ក្រោមបទចោទ​«ញុះញង់​បង្កឲ្យមាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់សន្តិសុខ​សង្គម​»។ មិនតែប៉ុណ្ណោះ​ អ្នកទាំង៣​ក៏ត្រូវបានតុលាការ​បង្គាប់​ឱ្យរួមគ្នា​សងជំងឺចិត្ត​ទៅគណៈកម្មាធិការ​កិច្ចព្រំដែន​កម្ពុជា​ចំនួន៤០០លានរៀល​ ឬប្រហាក់​ប្រហែល​១០ម៉ឺន​ដុល្លារថែមទៀត​។​ មេធាវី​ និងអង្គការ​សង្គម​ស៊ីវិលដែលតាមដាន​យ៉ាងដិតដល់​លើសំណុំរឿងនេះ​បានសម្តែងការ​មិនពេញចិត្ត​ ដោយអះអាងថា​ វាជារឿង​អយុត្តិធម៌​សម្រាប់ពួកគេ ​និងជាសញ្ញានៃបំបិទ​សិទ្ធិ សេរីភាព​អ្នកដែលហ៊ាននិយាយ​។ ​ប៉ុន្តែ ក្រសួង​យុត្តិធម៌​កម្ពុជា​បដិសេធថា ​វា គឺជា​ការអនុវត្តច្បាប់​ មិនមែនជា​បំបិទសិទ្ធិ​ សេរីភាព​អ្វីនោះទេ។​

លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា AP - Heng Sinith
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ