អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

អ្នកវិភាគ៖ច្រកចេញរបស់លោកកឹម សុខា និងលោកសម រង្ស៊ី អាស្រ័យលើការជួយសម្របសម្រួលពីបរទេស

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពេលវេលា​ចេះតែរំកិល​ទៅមុខ ​ឯសំណុំ​រឿងសន្ទិដ្ឋិភាព​របស់​លោកកឹម សុខា ​នៅសាលាដំបូង​រាជធានី​ភ្នំ​ពេ​ញ​នៅតែជាប់គាំង​ដដែល​គិតមកដល់​ពេលនេះ។​ ប្រសិនបើ​សំណុំរឿង​នេះនៅតែបន្ត​ជាប់គាំង​ទៅមុខទៀត​ដោយ​មិនកំណត់​ច្បាស់លាស់​បែបនេះ ​មានការបារម្ភថា​ លោកកឹម សុខា ​ប្រហែលជា​មិនអាចនឹងបាន​ចូលរួមនៅ​ក្នុងការបោះឆ្នោតឃុំ ​សង្កាត់នៅក្នុង​ឆ្នាំ២០២២​បានដូចដែល​លោកបានប៉ងប្រាថ្នា​នោះទេ។​ អ្នកវិភាគនយោបាយ​នៅកម្ពុជា​មើលឃើញថា ​បើសិនលោកកឹម សុខា ​ហ៊ានប្រកាស​ពីការបែកបាក់​ជាមួយលោក​សម​ រង្ស៊ី នោះ ​គឺរូបលោកអាច​នឹងធ្វើនយោបាយបាន​ឡើងវិញ​។​ ប៉ុន្តែអ្នកវិភាគខ្លះទៀត​យល់ថា ​នៅពេលខាងមុខ​នេះ ​នឹងមានការចរចា​សម្របសម្រួល​នយោបាយ​រវាងអ្នកនយោបាយ​បក្សប្រឆាំង​ និងកាន់អំណាច​ក្រោមការជំរុញ ​និងដាក់គំនាប​ពីសំណាក់ប្រទេស​ប្រជាធិបតេយ្យធំៗ​។

លោកកឹម សុខា និង លោកសម​ រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ
លោកកឹម សុខា និង លោកសម​ រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិ RFI/រចនា
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ