អានតួអត្ថបទ
ព្រឹត្តិការណ៍​កម្ពុជា​ប្រចាំថ្ងៃ

តើការដោះលែងរថយន្តដឹកលើសទំងន់ជាការលើកទឹកចិត្តឲ្យបន្តលើ្មសច្បាប់បន្ថែមទៀតឬ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ​បាន​សម្រេច​ដោះលែង​រថយន្ត​ដឹក​ជញ្ជូន​លើសទំងន់​ចំនួន​ជាង​២០០​គ្រឿង ​ដែល​ក្រសួង​សាធារណៈការ​ចាប់​ឃាត់ទុក​ជា​បន្តបន្ទាប់​កន្លងមក​។​ ការដោះលែង​នេះ ​ដោយ​យោង​ទៅលើ​ការ​ស្ដារ​សេដ្ឋកិច្ចជាតិ​ឡើងវិញ ​ជាពិសេស​ការ​គាំទ្រ​ដល់​ការ​រស់ឡើងវិញ​នៃ​វិស័យ​ឯកជន ​និង​ជាការ​លើកលែង​បន្ធូរបន្ថយ ​និង​ផ្ដល់​ឱកាស​សារជាថ្មី​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ​ខ្មែរ​ខាងមុខ​នេះ​។ ​ក៏ប៉ុន្តែ​រថយន្ត​ទាំងអស់​នោះ ​ចាំបាច់​ត្រូវ​បង់ប្រាក់​ពិន័យ​តាម​ច្បាប់​កំណត់​ជាមុន​ទើប​អាច​យក​រថយន្ត​ចេញ​បាន​។ ​ជាមួយគ្នានេះ ​លោក ​ហ៊ុន សែន ​ក៏បាន​លើក​ទឹកចិត្ត​ឲ្យ​ក្រសួង​សាធារណការ ​និង​ដឹកជញ្ជូន ​ត្រូវតែ​បន្ត​អនុវត្ត​យ៉ាង​តឹងរ៉ឹង​ចំពោះ​យានយន្ត​ដឹកជញ្ជូន​លើស​ទម្ងន់​កម្រិត​កំណត់​ដោយច្បាប់ ​ដោយ​មិនមាន​ការ​លើកលែង​ជា​លើកទី​២ ​ទៀត​ទេ​។

រថយន្ដដែលដឹកទំនិញលើទម្ងន់
រថយន្ដដែលដឹកទំនិញលើទម្ងន់ © Internet
មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ